ស្ថានទូត​អាមេរិក អះអាងថា​គ្មាន​ករណី​ឆ្លង COVID-19 ​ក្នុង​សហគមន៍​ស្ថានទូត​ឡើយ​
COVID-19
ជាតិ
ស្ថានទូត​អាមេរិក អះអាងថា​គ្មាន​ករណី​ឆ្លង COVID-19 ​ក្នុង​សហគមន៍​ស្ថានទូត​ឡើយ​
06, Aug 2020 , 11:26 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែសីហា បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា គ្មាន​ឡើយ​ករណី​វិជ្ជមាន COVID-19 នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​។ ការបកស្រាយ​បែបនេះ បន្ទាប់ពី​ក្រសួងសុខាភិបាល បានប្រកាស​ពី​ឆ្លង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ក្នុងនោះ​មាន​សមាជិក​៤​នៃ​សហគមន៍​ស្ថានទូត​។​

 
«​សមាជិក​បួន​នាក់​នៃ​សហគមន៍​ក្នុង​ស្ថានទូត​អាមេរិក ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន COVID-19 បន្ទាប់ពី​មកដល់​កម្ពុជា​ហើយ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​យ៉ាង​តឹងរឹង​សម្រាប់​រយៈពេល​ច​ត្តា​ឡី​ស័ក ហើយ​គ្មាន​ឃើញ​មាន​រោគសញ្ញា​នៅក្នុង​អំឡុង​ពេលនោះ​ទាំងមូល ហើយ​តាំងពី​ពេលនោះ ឆ្លងកាត់​ការធ្វើ​តេស្ត​ពីរដង ដោយ​លទ្ធផល​អវិជ្ជមាន​ទាំង​ពីរដង​»​។ នេះ​ជាការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​។​
 
២​ករណី​ដំបូង​ក្នុង​សហគមន៍​ស្ថានទូត​អាមេរិក គឺ​ស្ត្រី​វ័យ​២៧​ឆ្នាំ និង​ទារិកា​វ័យ​១៥​ខែ ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​១៧ ខែកក្កដា​។ ១​ករណី​ទៀត​នៅ​ថ្ងៃទី​៣០ ខែកក្កដា និង​១​ករណី​ចុងក្រោយ​នៅ​ថ្ងៃទី​៤ ខែសីហា ហើយ​បច្ចុប្បន្ន​ពួកគាត់​សុទ្ធតែ​ជាសះស្បើយ​។​
 
​ស្ថានទូត​អាមេរិក បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ក្នុងការ​ទប់ទល់​ការ​រាលដាល​កូ​វីដ​-១៩ ដោយ​គោរព​តាម​លក្ខ​ខ័​ណ្ឌ​រទាំង​អស់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ ការមកដល់ ការធ្វើ​តេស្ត និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៃ​បុគ្គលិក​ស្ថានទូត​និង​សមាជិកគ្រួសារ​ទាំងអស់​របស់គេ​។​
 
 «​បុគ្គលិក​ទាំងអស់​រប​ស់​ស្ថានទូត​ត្រូវតែមាន​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-19 មុនពេល​ធ្វើដំណើរ​មក​កម្ពុជា​បន្តិច ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ហើយ​ត្រូវបាន​តេស្ត​ឡើងវិញ​នៅពេល​មកដល់ ហើយ​ត្រូវធ្វើ​តេស្ត​ង​ម្តងទៀត​មុនពេល​បញ្ចប់​ច​ត្តា​ឡី​ស័ក ។​
 
​ក្នុង​ប្រតិបត្តិ​ការប្រឆាំង COVID-19 សហរដ្ឋអាមេរិក​បាន​រួមចំណែក​នូវ​ជំនួយ​ជាង ១១ លាន​ដុល្លារ ដល់​កម្ពុជា​ពោល​តាំងពី​មានការ​រាលដាល​នៃ​ជំងឺ​នេះ​មក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com