COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់ទី៩នៅវៀតណាម ជាស្ត្រីវ័យ៦៧ឆ្នាំដែលមានជំងឺទឹកនោមផ្អែមកម្រិត២ បុគ្គលិកសុខាភិបាលរបស់វៀតណាម។ រូបភាព៖ VnExpress
× វៀតណាម នៅរសៀលថ្ងៃទី៦ ខែសីហា បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ១នាក់ទៀត។ អ្នកស្លាប់សរុបរបស់វៀតណាម កើនឡើងដល់ ៩នាក់។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល វៀតណាមមានអ្នកស្លាប់ ១ករណីទៀត ដែលជាស្ត្រីមានវ័យ ៦៧ឆ្នាំ រស់នៅខេត្ត Quang Nam ។ បើតាមការអះអាងរបស់មន្ត្រីសុខាភិបាលវៀតណាម ស្ត្រីរូបនេះ មានជំងឺទឹកនោមផ្អែមកម្រិត២ មេរោគនៅក្នុងឈាម ជំងឺខូចគ្រលៀន និងជំងឺផ្សេងទៀតជាដើម។
ករណីអ្នកស្លាប់សរុបដោយសារ COVID-19 បានកើនឡើងដល់ចំនួន ៩នាក់ ខណះករណីឆ្លងបានកើនឡើងដល់ ៧១៧ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៨១នាក់។
អនុរដ្ឋមន្ត្រីសុខាភិបាល លោក Nguyen Truong Son បានវាយតម្លៃថា ករណីឆ្លង COVID-19 របស់វៀតណាម នឹងនៅតែកើនឡើង ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលវៀតណាម នាពេលកន្លងមក បានបញ្ជាក់ថា ខេត្តក្រុងយ៉ាងហោចណាស់ចំនួន១០ មានករណីឆ្លង COVID-19 ដែលទាក់ទងនឹងទីក្រុងដាណាង។ ភាគច្រើននៃខេត្តក្រុងទាំងនេះ គឺស្ថិតនៅភាគខាងជើង៕
© រក្សាសិទ្ធិដោយ thmeythmey.com