COVID-19៖ បុរស​ខ្មែរ​៤​នាក់​ទៀត​បាន​សះស្បើយ ឯ​អ្នកជំងឺ​នៅសល់​២៩​នាក់​
COVID-19
ជាតិ
COVID-19៖ បុរស​ខ្មែរ​៤​នាក់​ទៀត​បាន​សះស្បើយ ឯ​អ្នកជំងឺ​នៅសល់​២៩​នាក់​
07, Aug 2020 , 9:37 am        
រូបភាព
ក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ-១៩ រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
ក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ-១៩ រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា បុរស​ខ្មែរ​៤​នាក់​ទៀត បានជា​សះស្បើយ​។ ពួកគេ​ជា​អ្នកដំណើរ​មក​ដែល​មកពី​ប្រទេស​រុស្សី កាលពី​ថ្ងៃទី​១៩ ខែកក្កដា​។



​បើតាម​សេចក្តី​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល អ្នកជា​សះស្បើយ​ទាំង​៤​នាក់ មាន​២​នាក់ ជា​អ្នក​ខេត្តតាកែវ ម្នាក់​ជា​អ្នក​ខេត្តរតនគិរី និង​ម្នាក់ទៀត​មាន​ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧​ខែសីហា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ២៤៣​នាក់ ក្នុងនោះ​អ្នក​សះស្បើយ​២១៤​នាក់​។ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ២៩​នាក់ នៅតាម​មន្ទីរពេទ្យ​រដ្ឋ រួមមាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ១​នាក់​, នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ២៦​នាក់ និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ចំនួន​២​នាក់​៕ 
 

Tag:
 COVID-19
 ​ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com