កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Wolves ឆ្លង​ចូល​វគ្គ​៨​ក្រុម ជា​លើកដំបូង​ក្នុង​រយៈពេល ៤៨​ឆ្នាំ​
07, Aug 2020 , 11:59 am        
រូបភាព
Wolverhampton Wanderers បាន​ឈានដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Europa League ជា​លើកដំបូង​ក្នុង​រយៈពេល​៤៨​ឆ្នាំ បន្ទាប់ពី​ទម្លាក់ Olympiakos នៅ​វគ្គ​១៦​ក្រុម​។ លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង ចចក​ខ្មៅ​យកឈ្នះ​ក្រុម​ពី​ក្រិ​កដោយ​លទ្ធ​ល ២-១​។​



​ក្នុងការ​ប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន Molineux នៅ​រាត្រី​ថ្ងៃទី​៦ ខែសីហា ខ្សែប្រយុទ្ធ​ឆ្នើម Raul Jimenez ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ដើម្បី​ជួយ Wolves យកឈ្នះ​ក្រុម​ពី Olympiakos ១-០​។ កាលពី​ជើង​ទីមួយ ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ស្មើគ្នា ១-១​។ 
 



​លទ្ធផល​ជ័យជម្នះ​ទាំងពីរ​ជើង ២-១ នេះ​លើ​ក្រុម​មកពី​លី​គ​កំពូល​ក្រិ​ក គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុម​នៃ​ក្របខណ្ឌ Premier League បន្ត​ឆ្ពោះទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​លំដាប់​ទី​ពី​អឺរ៉ុប​រដូវ​កាល​នេះ និង​ជាការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​រយៈពេល​៤៨​ឆ្នាំ​ផងដែរ​។ Wolves ឈានដល់​វគ្គ​នេះ​លើកចុងក្រោយ​នៅ​ឆ្នាំ ១៩៧២ ដែល​កាលនោះ​ពួកគេ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដោយសារ​ក្រុម​អង់គ្លេស​ដូចគ្នា Tottenham Hotspur​។​
 
​សម្រាប់​រដូវ​កាល ២០១៩-២០ Wolves នឹងត្រូវ​ឡើងទៅ​ជួប Sevilla នៅ​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​។ Sevilla ដែលជា​ក្រុម​ជោគជ័យ​ជាងគេ​នៅ Europa League បាន​ទម្លាក់ AS Roma នៅ​វគ្គ​១៦​ក្រុម​។​
 
​ដោយឡែក​ក្រុម​ដែល​ឆ្លង​ផុត​វគ្គ​១៦​ក្រុម ដើម្បី​ចូលទៅ​ប៉ះគ្នា​នៅ​វគ្គ​៨​ក្រុម​ផ្សេងទៀត​មានដូចជា Manchester United ត្រូវ​ប៉ះ Copenhagen, Inter Milan តទល់​ជាមួយ Bayern Leverkusen, និង Shakhtar Donetsk ជួប FC Basel​។ ជំនួប​ជើង​ទី​១ នឹង​ចាប់ផ្តើម​នៅ​រាត្រី​ថ្ងៃទី​៩ និង​១០ ខែសីហា​៕

Tag:
 Europa League
  Wolves
© រក្សាសិទ្ធិដោយ thmeythmey.com