ជាតិ
អក​ពស់ព្រៃ (Crested Serpent Eagle) បក្សី​ដែល​ស៊ី​ពស់​ជា​អាហារ​
08, Aug 2020 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អក​ពស់ព្រៃ ឬ Crested Serpent Eagle ជា​បក្សី​មាន​មាឌធំ និង​និយម​រស់នៅ​តាម​តំបន់​ព្រៃ​នៃ​ប្រទេស​កម្ពុជា​។ បើតាម​ក្រសួងបរិស្ថាន សត្វ​នេះ​មាន​ទំហំ​ចាប់ពី​៥៦-៧៤​សង់ទីម៉ែត្រ​, ស្លាប​របស់​វា​មាន​ពណ៌​ត្នោត​ក្រ​ម៉ៅ ចំណែក​នៅ​នៅពេល​ហើរ គែម​ខាងក្រោម​ស្លាប​របស់​អក​ពស់ព្រៃ​មាន​ឆ្នូត​ពណ៌​ស និង​ខ្មៅ និង​ស្នាម​អុជៗ​នៅតាម​ដងខ្លួន​។​


​អក​ពស់ព្រៃ ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង​និង​ព្រៃ​ជាំ ហើយ​វា​ជា​ប្រភេទ​សត្វ​ដែល​ស៊ី​ពស់​ជា​អាហារ​។ សត្វ​នេះ​បន្ត​ពូជ​ចាប់ពី​ខែមករា រហូតដល់​ខែតុលា ដោយ​ផ្ដល់​បាន​ពង​មួយ​គ្រាប់​ក្នុង​ការបន្ត​ពូជ​មួយ​លើក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com