ជាសត្វចូលចិត្តត្បុលភក់ និងលាក់ខ្លួននៅកន្លែងស្ដុក និងងងឹត អន្ទងរសនិយមសម្រាប់ពលរដ្ឋកម្ពុជា។
ដោយឡែក ការចិញ្ចឹមអន្ទង់ក្នុងប្លាស្ទិកមានលក្ខណៈពិសេសខុសពីការចិញ្ចឹមអន្ទង់ក្នុងស្រះ ដោយយើងមិនចាំបាច់ប្រើប្រាស់ភក់។ ប៉ុន្តែយើងត្រូវការ សម្រាស់ កំប្លោក ដំបូល ឬសំណាញ់គ្របពីលើអាងដើម្បីកាត់បន្ថយពន្លឺ ដ្បិតថា អន្ទង់មិនសូវត្រូវការពន្លឺនោះទេ។
ពូជអន្ទង់ដែលគួរយកមកចិញ្ចឹមគឺកូនអន្ទង់ដែលចាប់ពីធម្មជាតិ ដូចជាតាមបឹង ស្រែ ជាដើម។សម្រាប់ចំណីដែលអាចដាក់ឲ្យអន្ទង់មានដូចជា កូនត្រី ខ្យង ក្ដាម គ្រុំ ដែលត្រូវចម្អិនឆ្អិនមុននឹងដាក់ជាចំណីអន្ទង់។ ដើម្បីអាចធ្វើអាងប្លាស្ទិកសម្រាប់ចិញ្ចឹមអន្ទង់ កសិករត្រូវមាន ឈើ ឫស្សី ប្លាស្ទិក ខ្សែ ឬលួសសម្រាប់ចង ស្បៃមុង និងបំពង់ទុយោសម្រាប់បង្ហូរទឹកចេញពីអាង។
-ការសាងសង់អាងប្លាស្ទិក
ដំបូង ម្ចាស់កសិដ្ឋាន ត្រូវវាស់បាតអាងតាមទំហំដែលលោកអ្នកចង់បាន។ បន្ទាប់មក ជីករណ្ដៅ និងដាំសរសរតាមជ្រុងនីមួយៗ យកឬស្សីរៀបជាជញ្ជាំង បន្ទាប់មកយកសំបកការ៉ុង ឬបន្ទះបាវបាំងពីក្នុងជញ្ជាំងណ និងក្រាលបាត។ បាំងស្បៃនីឡុងនៅមាត់អាងកម្ពស់ ៧តឹកពីមាត់ព្រួល បាតអាងត្រូវឲ្យខ្ពស់ពីដី ១តឹកដើម្បីងាយស្រួលបង្ហូរទឹកចេញ។ និងដំបូលអាងធ្វើពីស្បៃកាត់បន្ថយកំដៅថ្ងៃ ត្រូវសង់កំពស់ប្រហែល ២ម៉ែត្រ។
-របៀបរៀបចំជម្រកអន្ទង់
ការរៀបចំអាងចិញ្ចឹម
សម្ភារសម្រាប់ធ្វើអាង
សម្រាស់ និងរុក្ខជាតិដាក់ក្នុងអាង
ត្រូវរៀបសម្រាស់ (មែកឈើ) កម្រាស់ពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ។ ការបញ្ចូលទឹកត្រូវឲ្យខ្ពស់ពីសម្រាស់ ១០ សង់ទីម៉ែត្រ និងដាក់បណ្ដែតរុក្ខជាតិដូចជា កំប្លោក ចកជាដើម។ ការដាក់ចិញ្ចឹមអន្ទង់គឺអាស្រ័យទៅលើការរៀបចំជម្រក ហើយការដាក់ចិញ្ចឹមកូនអន្ទង់បានសមស្របពី ១៥០ក្បាល ទៅ ២០០ក្បាលក្នុង ១ម៉ែត្រការ៉េពីផ្ទៃអាង។
-របៀបផ្ដល់ចំណីអន្ទង់
ចំណីត្រូវដាក់កញ្ច្រែងប៉ប្រះផ្ទៃទឹក មិនត្រូវបោះចំណីផ្ទាល់ក្នុងអាងនោះទេ (ខាតចំណី និងឆាប់ស្អុយទឹក)។ ចំណីជាសត្វគួរចម្អិនសិនមុននឹងឲ្យអន្ទង់ស៊ី។
-ការប្រមូលផល
ការប្រមូលផលគួរធ្វើចាប់ពីចន្លោះខែមេសា ដល់ខែកក្កដា ព្រោះមានតម្លៃខ្ពស់។ មុនប្រមូលផលកន្លះខែ ឬ១ខែ គួរឧស្សាហ៍ផ្លាស់ប្ដូរទឹក ដើម្បីកុំឲ្យសាច់អន្ទង់មានក្លិន។ ហើយការប្រមូលផលអន្ទង់ធ្វើឡើងក្រោយពេលដាក់ចិញ្ចឹមរយៈពេល ៦ខែ ទៅ ១២ខែ។
សាច់អន្ទង់មានកម្រិតប្រូតេអ៊ីនខ្ពស់ ជាទីពេញនិយមសម្រាប់់ប្រជាជនកម្ពុជាផងដែរ ក្នុងនោះគេអាចច្នៃធ្វើជាម្ហូបបានច្រើនមុខដូចជា ស៊ុបអន្ទង់ ឆាក្ដៅអន្ទង់ ស្ងោណាំង៉ូវអន្ទង់ និងអាចច្នៃជាម្ហូបបានច្រើនផ្សេងទៀត៕
(សារព័ត៌មានថ្មីៗ២៥ ដកស្រង់ចេញពីសៀវភៅបច្ចេកទេសកសិកម្ម ដែលគាំទ្រដោយក្រសួងអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលភិបាលប្រទេសហ្វាំងឡងដ៏)