ជាតិ
ពីនេះ ពីនោះ
ខ្លា​ពពក មាន​ជំនាញ​ខាង​បន្លំ​លាក់ខ្លួន​
07, Aug 2020 , 5:03 pm        
រូបភាព
ដោយ​៖ USAID Wonders of the Mekong​
​ខ្លា​ពពក គឺជា​ប្រភេទ​សត្វ​ខ្លា​រាត្រីចរ ធ្វើដំណើរ​តែឯង​ដើម្បី​ស្វែងរក​ចំណី​។ វា​មាន​ជំនាញ​ខាង​បន្លំ​ខ្លួន​យ៉ាង​ប៉ិនប្រសប់​។ កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ខ្លា​ពពក អាច​ត្រាច់ចរ​យ៉ាង​ងាយស្រួល ដោយ​គ្មាន​ការចាប់អារម្មណ៍​។


​អ្នក​ឡើង​ភ្នំ​ដ៏​អាថ៌កំបាំង និង​អស្ចារ្យ​នេះ  វា​រស់នៅ​ក្នុងព្រៃ​តាំងពី​យូរលុង​ណាស់​មកហើយ​។ វា​រស់នៅ​តំបន់​ដែល​លាតសន្ធឹង​ពី​ប្រទេស​ឥណ្ឌា​ទៅដល់​តៃវ៉ាន់​។ ទោះបីជា​ចំនួន​របស់​ខ្លា​ពពក​នៅក្នុង​ប្រទេស​ខ្លះ បាន​បាត់បង់​ក៏ដោយ ក៏​ខ្លា​ពពក នៅតែ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា ដែរ​។​
 


​ជា​អកុសល រោម​ដ៏​ទាក់ទាញ​របស់​វា បាន​ក្លាយជា​គោលដៅ​របស់​អ្នកប្រមាញ់​។ ការ​បរបាញ់​ដោយ​ខុសច្បាប់ រួមទាំង​ការបំផ្លាញ​ទីជម្រក​ផងដែរ រួមចំណែក​ដល់​ការធ្លាក់ចុះ​នៃ​ចំនួន​របស់​វា​នៅក្នុង​ធម្មជាតិ​។ អ្នកវិទ្យាសាស្ត្រ និង​អ្នក​អភិរក្ស កំពុងធ្វើការ​ស្វែងយល់​បន្ថែមទៀត អំពី​ចំនួន​សត្វ​ឆ្មា​ដែល​គេ​ពិបាក​នឹង​រកឃើញ​ទាំងនេះ នៅក្នុង​ធម្មជាតិ​។ សួនសត្វ​ជាច្រើន បាន​នឹង​កំពុងធ្វើការ​បង្កាត់​ពូជ​ខ្លា​ពពក​នេះ ដែល​គេ​ចាប់វាយ​កមក ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំនួន​របស់​នៅក្នុង​ធម្មជាតិ​វិញ នាពេល​អនាគត​។ ដោយសារ​មាន​ជំនួយ​ពី​ការខិតខំ​ទាំងនេះ ទើប​ខ្លា​ពពក អាច​បន្ត​ស្វែងរក​ចំណី​ក្នុងព្រៃ​នា​តំបន់​មេគង្គ​បាន​!
 
​ទិវា​នៃ​ខ្លា​ពពក​អន្តរជាតិ ត្រូវបាន​បង្កើតឡើង​ដោយ​មូលនិធិ Aspinall និង Howletts ឧទ្យាន​សត្វព្រៃ Aspinall ដើម្បី​អបអរ​សត្វ​ឆ្មា​ពិសេស​ទាំងនេះ ដោយ​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម ដែល​ពួកវា​ជួបប្រទះ​នៅក្នុង​ធម្មជាតិ និង​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​ខ្លា​ពពក​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com