COVID-19
ជាតិ
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ៣នាក់បន្ថែម និងមានម្នាក់បានជាសះស្បើយវិញ
08, Aug 2020 , 8:24 am        
រូបភាព
ក្រសួងសុខាភិបាល ជូនដំណឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ ថា មានបុរសខ្មែរ៣នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩ តែក៏មានបុរសខ្មែរម្នាក់ បានជាសះស្បើយពីជំងឺនេះវិញដែរ។



អ្នកទាំង៣នាក់ ដែលឆ្លងជំងឺកូវីដ-១៩ មានអាយុ២៦ឆ្នាំ អាយុ២៧ឆ្នាំ និង អាយុ២៨ឆ្នាំ។ ពួកគេទាំង៣ ធ្វើដំណើរចេញពីប៉ាគីស្ថាន ហើយទៅបន្តជើងហោះហើរនៅម៉ាឡេស៊ី មកកម្ពុជា។ ពួកគេ ត្រូវបានធ្វើតេស្តរកឃើញមេរោគកូវីដ-១៩ នៅថ្ងៃម្សិលមិញ (៧សីហា) ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកម្នាក់ ដែលជាសះស្បើយវិញ មានអាយុ២៩ឆ្នាំ ហើយជាដំណើរមកពីឥណ្ឌូណេស៊ី។ 

មកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកជំងឺកូវីដ-១៩ ២៤៦នាក់ហើយ តែបានជាសះស្បើយ២១៥នាក់វិញ ខណៈ៣១នាក់ទៀត កំពុងសម្រាកព្យាបាល៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com