អត្ថបទពាណិជ្ជកម្ម
ទីតាំង​ល្អ​ពិតជា​លឿន​មែន​! ហាង​ធំៗ និង តូប​ជួល​ជាច្រើន នៃ​ផ្សារ​ទំនើប​ទី​៣ ជីបម៉ុង​សែន​សុខ​ម៉​ល ត្រូវបាន​កក់​ក្រោយ​ប្រកាស​បាន​ត្រឹម ១​សប្តាហ៍​
08, Aug 2020 , 4:12 pm        
រូបភាព
​ភ្នំពេញ​៖ ទើបតែ​ប្រកាស​អំពី​ការបើកទទួល​អោយ​កក់​ទីតាំងនៅ​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ​ម៉​ល Chip Mong Sen Sok Mall នៅលើ​ដង​វិថី ឧ​កញ្ញា​៉ ម៉ុង​រិទ្ធី កាលពី​សប្តាហ៍ កន្លងទៅ​ប៉ុណ្ណោះ ផ្សារ​ទំនើប ដ៏​ស៊ីវីល័យ​មួយ​នេះ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី ម៉ាក​យីហោ​ល្បីៗ​កក់​ទុក​យ៉ាង​លឿន​សឹង​មិនគួរ​ឲ្យ​ជឿ​។​
 
​លោកស្រី លី សុខ​ឆេង អគ្គនាយិការ​រង​ជាន់ខ្ពស់​នៃ​ផ្សារ​ទំនើប​ជីបម៉ុង​ម៉​ល​បាន​មាន ប្រសាសន៍ថា​៖ « យើង​ពិត​ជាមាន​មោទនភាព និង សប្បាយចិត្ត​ដែល​ទទួល​បានការ​កក់ យ៉ាងច្រើន​បែបនេះ​ក្នុង​រយៈពេល​ដ៏​ខ្លី ក្រោយពេល​ប្រកាស​អំពី​ទីតាំង​ជួល​ក្នុង​ផ្សារ​ទំនើប​ទី​៣ របស់ ជីបម៉ុង សែន​សុខ​ម៉​ល​។​” 


 
​លោកស្រី​បន្តទៀតថា “​ការ​កក់​លឿន​យ៉ាង​ដូច្នេះ គឺជា​កាយវិការ​ដែល​ប​ង្ហា​ញ​ពី​ទំនុកចិត្ត​នៃ​ដៃគូរ​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ជីបម៉ុង ម៉​ល ដែលជា​ក្រុមហ៊ុន​កំពុង មាន​សក្តានុពល​លើ​វិស័យ​មួយ​នេះ ហើយ​លោកស្រី​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា​ទីតាំង​ដែល​នៅ សល់​នឹងត្រូវ​បាន​កក់​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ជាមួយ​ការផ្តល់ជូន​ពិសេស​បញ្ចុះតម្លៃ​៥០%​នៃ​ថ្លៃ​ជួល​រយៈពេល ៦​ខែ​ដំបូង និង ការ​អត្ថ ប្រយោជន៍​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​ផ្សារ​ទំនើប​ថ្មី​ទី ៣ នេះ​ផ្តល់ជូន​។ 
 
​លោកស្រី​បញ្ជាក់​ផងដែរ​ថា គំនិត​នៃ​ការ​រចនា​ប្លង់​របស់​ផ្សារ​ទំនើប​ទី ៣ ជីបម៉ុង​សែន​សុខ​ម៉​ល នេះ គឺ​បង្កើតឡើង​សម្រាប់​ផ្តល់ជូន​នៅ​កន្លែង​សម្រាប់​កម្សាន្ត ញាំ​អាហារ លំហែកាយ និង ជម្រើស​ជាច្រើន​រាប់​ចាប់​ម៉ូត​សម្លៀកបំពាក់ និង សំភារៈប្រើប្រាស់​សម្រាប់​ត​ម្រូ​វ​ការ​ប្រចាំថ្ងៃ និង អម​ទៅដោយ​ការតុបតែង​រចនាបថ​បែប​ទំនើប​ទាន់សម័យ រីឯ​ផ្នែក​ខាងក្រៅ​ជាន់​ផ្ទាល់​ដី គឺជា​កន្លែង​អង្គុយ​កម្សាន្ត​បែប​ធម្មជាតិ​បៃតង និង សួនច្បារ​ស្រស់បំព្រង​សម្រាប់​ការជួបជុំ​មិត្ត ភក្តិ និង ក្រុមគ្រួសារ​ពិភាក្សា​ការងារ ឬ កម្សាន្ត​អារម្មណ៍​។ 
 
​ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែលមាន​ចំណាប់អារម្មណ៍​ពង្រីក​សាខា ឬ ចាប់ផ្តើម​អាជីវកម្ម របស់លោក​អ្នក អាច​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម ឬ ណាត់ជួប​តាមរយៈ​លេខ​ទូរស័ព្ទ 066/085/093 922 888 ឬ​អ៊ី​ម៉ែ​ល​៖ [email protected] ។​









អត្ថបទពាណិច្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com