ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ងាយៗ​ប្រើប្រាស់ “​ក្រូចឆ្មារ​” ដោះស្រាយ​បញ្ហា​សក់​
10, Aug 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ក្រូចឆ្មារ​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ទេ​ថា​វា​ក៏​អាច​ផ្ដល់​ផល​ល្អៗ​ចំពោះ​សុខភាព​សក់​ផងដែរ​។ ប្រើប្រាស់​យ៉ាងដូច​ម្ដេចទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​ប្រើប្រាស់​ក្រូចឆ្មារ​ដោះស្រាយ​បញ្ហា​សក់​ផ្សេងៗ ៖

 
១. កម្ចាត់​អង្គែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កាត់​ក្រូចឆ្មារ​ទុំ​មួយ​ផ្លែ​ជា ២ កំណាត់​ច្របាច់​យក​ទឹក​។ បន្ទាប់មក​លាប​ទឹកក្រូច​ឆ្មារ​ផ្ទាល់​លើ​ស្បែកក្បាល​ដោយ​ម៉ាស្សា​ថ្នមៗ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ មុននឹង​លាប​ពេញ​លើ​ស្បែកក្បាល អ្នក​គួរប្រើ​ប្រាស់​ទឹកក្រូច​ឆ្មារ​ត្រឹមតែ​បន្តិច​ទុកជា​ការសាកល្បង​សិន​ដើម្បី​ប្រាកដថា​វា​មិន​បង្ក​ការ​រលាក​ដល់​ស្បែក​។​
 
២. បង្កើន​ការលូតលាស់​នៃ​សក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ផ្លែ​ជាមួយ​ទឹក​ធម្មតា​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​ដោយ​ម៉ាស្សា​ថ្នមៗ​សម្រាប់​រយៈពេល ៥ នាទី​។ ទុកចោល​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ៨ ទៅ ១០ នាទី​សឹម​លាង​សម្អាត​ចេញ ហើយ​កក់សក់​និង​ប្រើប្រាស់​ក្រែ​ម​បន្ទន់​ដូច​ពេល​ធម្មតា​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ទប់ទល់​បញ្ហា​សក់​ឡើង​ប្រេង​ខ្លាំង​
 
​ច្របាច់​ក្រូចឆ្មារ ២ ផ្លែ​យក​ទឹក​លាយ​ជាមួយ​ទឹក​ធម្មតា ២ ពែង​និង​ទឹកឃ្មុំ ៣ ស្លាបព្រា​កាហ្វេ​។ កូរ​អោយ​សព្វ​សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​អោយបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ផ្ដល់​សំណើម​ដល់​សក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស៊ុត ១ គ្រាប់​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​និង​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន​ម្ខាង​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែកក្បាល​និង​សក់ រួច​ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com