ជាតិ
សង្គមជាតិ
ចិន គ្រោងបង្កើតរោងចក្រចម្រាញ់រុក្ខជាតិឱសថ នៅកម្ពុជា
09, Aug 2020 , 1:22 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ឆាវ អ៊ីនទ័រ តំណាងក្រុមហ៊ុនចិន Institute of National Medical Biology ស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចម្រាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដាំដុះរុក្ខជាតិឱសថ ដែលជាគម្រោងគាំទ្រដោយរដ្ឋាភិបាលចិន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។



តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក វេង សាខុន បានបង្ហាញថា គម្រោងមួយនេះមាន អត្ថប្រយោជន៍ក្នុងការកាត់បន្ថយការនាំចូលឱសថក្នុងពេលអនាគត។ លោកបានគាំទ្រគម្រោងខាងលើ និងបានណែនាំឱ្យក្រុមហ៊ុនចិនមួយនេះសិក្សាពីទីតាំង និងទំហំផ្ទៃដីដាំដុះឱ្យបានច្បាស់លាស់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឱ្យតំណាងក្រុមហ៊ុនចិន រៀបចំក្រុមការងារបច្ចេកទេស សហការជាមួយរដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានកសិកម្ម។ ភាគីក្រុមហ៊ុនចិន បានយកសំណើរបស់លោក វេង សាខុន ទៅពិចារណា។


លោក វេង សាខុន​ ក្នុងជំនួបរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយក្រុមហ៊ុនចិន

សូមជម្រាបផងដែរថា ការពិភាក្សាគំរោងមួយនេះធ្វើឡើងនៅ ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។ ដោយមានការចូលរួមពី លោក វេង សាខុន និង លោក ឆាវ អ៊ីនទ័រ ព្រមជាមួយគណៈប្រតិភូពីក្រុមហ៊ុន Institute of National Medical Biology៕




រូបភាពពីហ្វេសប៊ុកលោក​ វេង សាខុន


Tag:
 កសិកម្ម
  ក្រុមហ៊ុនចិន
  រោងចក្រចម្រាញ់រុក្ខជាតិឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com