ជាតិ
សាស្ត្រាចារ្យ ច័ន្ទ សុ​ភ័​ណ្ឌ ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​ពី​សតវត្សរ៍​ទី​១​ដល់ទី​១៥
10, Aug 2020 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​បច្ចុប្បន្ន ភាគតិច​ណាស់​ដែល​ស្គា​ល់ពី​ម៉ូត​សម្លៀកបំពាក់​ខ្មែរ​បែប​បុរាណ ពិសេស​សម្លៀកបំពាក់​តាំងពី​សតវត្ស​ទី​១​មកម្ល៉េះ​។ លោកគ្រូ ច័ន្ទ សុ​ភ័​ណ្ឌ ជា​សាស្ត្រាចារ្យ​រចនា​ក្រាហ្វិក​ឌី​សាញ នៅ​សាលា​វិចិត្រសិល្បៈ​ភ្នំពេញ បាន​ស្រាវជ្រាវ​អំពី​ម៉ូត​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​មក​កែច្នៃ និង​ធ្វើ​ស្រោម​មុខ​ល្ខោន​ខោ​ន​ផងដែរ​។

 
​លោកគ្រូ ច័ន្ទ សុ​ភ័​ណ្ឌ បាន​ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​ខ្មែរ​តាំងពី​សម័យ​នគរ​ភ្នំ សតវត្សរ៍​ទី​១​ដល់ទី​៦ ហើយ​សម័យ​ចេនឡា សតវត្សរ៍​ទី​៦​ដល់ទី​៩ សម័យអង្គរ សតវត្សរ៍​ទី​៩​ដល់ទី​១៥ សម័យ​លង្វែក​សតវត្ស​រ៍​ទី​១៥​ដល់ទី​១៧ និង​សម្លៀកបំពាក់​សម័យ​សង្គម​រាស្ត្រនិយម​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០​ផងដែរ​។ សម្លៀកបំពាក់​ទាំងអស់​នោះ លោក ច្នៃ​ពី​ហូល និង​សូត្រ ពាក់​លើ​តុក្កតា​តូចៗ ហើយក៏​មាន​បំពាក់គ្រឿងអលង្ការ​លម្អ លោកគ្រូ ក៏បាន​ពន្យល់ថា សម័យកាល​នីមួយៗ ស្ត្រី បុរស ខ្សែ​ព្រះ​រាជវង្ស និង​ប្រជារាស្ត្រ ត្រូវបាន​បែងចែក​ការ​ស្លៀកពាក់​ផងដែរ​៕
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

Tag:
 សម្លៀកបំពាក់​
 ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com