អត្ថបទពាណិជ្ជកម្ម
ធនាគារ PPCBank មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​
10, Aug 2020 , 8:59 am        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០៖ ថ្ងៃនេះ ធនាគារ ភីភី​ស៊ី​ប៊ែ​ង (PPCBank) បានប្រកាស​បើក​សាខា​ពីរ​បន្ថែមទៀត ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​ចំនួន​សាខា​សរុប កើន​រហូតដល់ ២៣ ជាមួយនឹង​ទូ​ATM ចំនួន ៦២​នៅ​ទូទាំងប្រទេស​។
​សាខា​ធនាគារ PPCBank  ថ្មី​ទាំងពីរ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ដំណើរការ និង​បម្រើ​អតិថិជន​របស់ខ្លួន នៅលើ​មហាវិថី​ព្រះសីហនុ និង​លើផ្លូវ​ជាតិ​លេខ​៦A​។ 
​នៅ​សាខា​ព្រះសីហនុ អតិថិជន​អាចមក​ទទួលយក​សេវា​ពី​ធនាគារ ដែល​ដំណើរការ ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៨​យប់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​និង​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច នៅ​រៀងរាល់ថ្ងៃ​សៅរ៍​។ សាខា​នេះ ក៏ត្រូវ​បាន​បំពាក់​ដោយ Gold Club ដែលជា​មជ្ឈមណ្ឌល​សម្រាប់​បម្រើ​ដល់​អតិថិជន VIP ផងដែរ​។​
 
​ចំណែក សាខា​ជ្រោយចង្វារ នៅលើ​ផ្លូវជាតិ​លេខ​៦A​វិញ ត្រូវបាន​បង្កើតឡើង នៅ​ទីតាំង​ដែល​អំណោយផល ដល់​អតិថិជន​ទាំង​តំបន់​ជ្រោយចង្វារ និង​ឫស្សីកែវ ដែលជា​កន្លែង​ប្រមូលផ្តុំ​ទៅដោយ សហគ្រាស​ធន​តូច និង​មធ្យម​។ ហេតុ​ដូច្នេះហើយ ដើម្បី​បំពេញតម្រូវការ​ដល់​អ​តិ​ថិ​ជន​នៅ​តំបន់​ជ្រោយចង្វារ និង​ឫស្សីកែវ  PPCBank  សាខា​ជ្រោយចង្វារ​ថ្មី​នេះ​ក៏បាន​បំពាក់​ទៅដោយ​មជ្ឈមណ្ឌល​សហគ្រាស​ធន​តូច និង​មធ្យម (SME) ដែលជា​មជ្ឈមណ្ឌល​ផ្តល់​ការប្រឹក្សា​យោបល់ អំពី​ការស្នើសុំ​ឥណទាន ដែល​សមស្រប​សម្រាប់​ជំនួញ​របស់​ពួកគេ​។​
 
​សាខា​ធនាគារ PPCBank ទាំងពីរ​នេះ ក៏​ត្រូវបាន​សាងសង់ឡើង ជាមួយនឹង​ការ​រចនា​ដែលមាន​លក្ខណៈ​ស្តង់ដារ ទំនើប និង​មាន​ផាសុកភាព​បំផុត​សម្រាប់​អតិថិជន​។​
 
​បើទោះបីជា​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា ហាក់បីដូចជា​កំពុង​ដើរ​យឺត ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ក៏ដោយ ធនាគារ PPCBank មានការ​ជឿជាក់ ចំពោះ​ការ​ត្រលប់មក​ស្ថានភាព​ដើម​វិញ នៃ​វិស័យសេដ្ឋកិច្ច​។ ធនាគារ នៅតែ​បន្ត​យន្តការ​ក្នុងការ​ក្លាយខ្លួន ជា​ធនាគារ​ឈានមុខ​គេ តាមរយៈ​ការបង្កើន​សាខា​ពីរ​បន្ថែមទៀត​។ 


 
​លោក Shin Chang Moo ដែលជា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ PPCBank បាន​មានប្រសាសន៍ថា​៖ «​កាលពី​ខែមេសា​កន្លងទៅនេះ ពួកយើង​ទាំងអស់គ្នា បាន​ឆ្លងកាត់​នូវ​ស្ថានភាព​មួយ​ដ៏​លំបាក ដែល​គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា តើ​ការងារ​របស់​យើង នឹង​ត្រលប់មក​ស្ថានភាព​ដើម​នៅពេលណា ហើយ​ពួកយើង ក៏បាន​ផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ​របស់​យើង ដោយ​ការអនុវត្តន៍​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ញឹកញាប់​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​»​។​
 
​លោក​បាន​បន្តថា​៖ «​វិធានការ​ការពារ​នា​នា ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត ប្រកបដោយ​ភាពជោគជ័យ នៅក្នុង​ប្រទេស​កម្ពុជា ដែល​យើង​មើលឃើញថា ៤​ខែក្រោយ​មក ពួកយើង​ក៏​ទទួលបាន​ការឈប់​សម្រាក​ចូលឆ្នាំ​ខ្មែរ ដែល​ត្រូវបាន​ពន្យា​ពេល​កាលពី​ខែមេសា​កន្លងទៅនេះ​។ សម្រាប់​ពួកយើង វា​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញថា សេដ្ឋកិច្ច​បាន​ដើរ​យឺត ប៉ុន្តែ​ជាមួយនឹង​ការគ្រប់គ្រង​ស្ថានការណ៍ ប្រកបដោយ​ប្រសិទ្ធភាព វា​នឹង​ត្រលប់មក​សភាព​ដើម​វិញ​។ ហើយ​ពួកយើង​ក៏​នៅតែ​បន្តធ្វើ ឲ្យ​ប្រាកដថា ធនាគារ PPCBank នៅតែ​ផ្តល់​សេវា​ធនាគារ​ដែល​ងាយស្រួល​ដល់​អតិថិជន​របស់​យើង​។ ហេតុ​ដូច្នេះហើយ បានជា​យើង​បន្ត​បង្កើន​សាខា​បន្ថែមទៀត​»​។​
 
​លោក Shin បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ជំនួសមុខ​ឲ្យ​ធនាគារ PPCBank ទាំងមូល ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​ពួកយើង​ទាំងអស់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ពួកយើង ហើយ​នេះ​ជា​កត្តា​ជំរុញ​ឲ្យ​យើង អាច​បង្កើន​សាខា​ពីរ​បន្ថែមទៀត​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com