ជាតិ
បទសម្ភាសន៍
តំបន់ផាប់ស្ទ្រីត នឹងបើកដំណើរការវិញនៅថ្ងៃឈប់សម្រាកខាងមុខ តែក្នុងរូបភាពថ្មី
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីកម្សាន្តរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ទី២១ សីហា កំឡុងពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំកន្លងទៅ។ កម្មវិធីសាសនា កម្មិវធីកម្សាន្តជាច្រើន បានរៀបចំឡើង ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានចរន្តឡើងវិញ ក្រោយជាប់គាំងច្រើនខែ ដោយសារវិបត្តិជំងឺកូវីដ-១៩។ តំបន់សំខាន់ៗ ដូចជាស្ទឹងសៀមរាប សួនច្បារមាត់ស្ទឹង សុទ្ធតែកំពុងមមាញឹករៀបចំកម្មវិធី ក្នុងនោះអាជ្ញាធរក៏នឹងបើកឡើងវិញនូវតំបន់ផាប់ស្ទ្រីត ដែលជាតំបន់សំខាន់ក្នុងក្រុងសៀមរាបផងដែរ។ អភិបាលខេត្តសៀមរាបបញ្ជាក់ថា ផាប់ស្ទ្រីតនឹងបើកដំណើរការឡើងវិញ ដើម្បីឱ្យម្ចាស់អាជីវកម្មអាចរកចំណូលបានខ្លះ តែការបើកនេះ មិនមានការបើកភ្លេងរាំកម្សាន្តដូចមុនឡើយ តែជាការបើកក្នុងរូបភាពថ្មី។ លោកអភិបាលបន្តថា អាជ្ញាធរព្យាយាមកែច្នៃយ៉ាងណា ឱ្យអាជីវករអាចរកចំណូលបានខ្លះពីឱកាសថ្ងៃឈប់សម្រាកនេះ៕
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយអភិបាលខេត្តសៀមរាប លោក ទៀ សីហា ដូចតទៅនេះ៖
Tag:
ផាប់ស្ទ្រីត
ទៀ សីហា
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com