COVID-19
ជាតិ
បុរស​ខ្មែរ​៣​នាក់​ទៀត​មកពី​ឥណ្ឌូណេស៊ី​មាន​កូ​វីដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៤
10, Aug 2020 , 9:19 am        
រូបភាព
ភ្នំពេញ​៖ កម្ពុជា​បន្ត​រកឃើញ​បុរស​ខ្មែរ​៣​នាក់​ទៀត​មកពី​ប្រទេស​ឥ​ណ្ឌូ​ណេ​ស៊ី មាន​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៤ លទ្ធផល​បង្ហាញ​វិជ្ជមាន ចំ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់​។ អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់​នោះ មាន​វ័យ​ចន្លោះ​២៣​ទៅ​២៦​នាក់ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើ​យោងតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១០​សីហា​។​

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ទាំង​៣​នាក់​នោះ បានមកពី​ប្រទេស​ឥ​ណ្ឌូណេ​ស៊ី កាលពី​ថ្ងៃទី​២៣​កក្កដា ឆ្នាំ​២០២០ ហើយ​ត្រូវ​អាជ្ញាធរ​បញ្ជូន​ឱ្យមកធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤​សីហា​។ 
 
​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ប្រកាសថា មាន​បុរស​២​នាក់ មកពី​ប្រទេស​រុស្សី បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ផងដែរ​។ អ្នក​សះស្បើយ​ទាំង​២​នាក់​នោះ មាន​វ័យ​២៨​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​បូរី​ឈូក​វ៉ា​២ សង្កាត់​ក្រាំងធ្នង់  ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​មាន​វ័យ​៣២​ឆ្នាំ  មាន​លំនៅដ្ឋាន​នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
 
​គិត​ត្រឹម​ថ្ងៃទី​១០​សីហា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៥១​នាក់ ដោយ​ក្នុងនោះ​មាន​២១៩​នាក់ បានជា​សះស្បើយ  ខណៈ​៣២​នាក់​កំពុង​សម្រាក​ព្យាបាល​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com