អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y1s ដំណើរ​ការលក់​តម្លៃ​ត្រឹម $109 លើ​ទីផ្សារ​ជាមួយ​រង្វាន់​ភ្លាមៗ​សម្រាប់​អ្នក​ជាវ​!!
10, Aug 2020 , 10:49 am        
រូបភាព
​កាលពី​អំឡុងពេល​ប៉ុន្មាន​សប្តាហ៍​មុខ​នេះ​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo បានប្រកាស​ត្រៀម​បង្ហាញខ្លួន​សមាជិក​ថ្មី​របស់ខ្លួន​មួយ​ម៉ូ​ឌែ​ល​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី Y ម៉ូ​ឌែ​ល vivo Y1s ។ ចំពោះ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិការ​នេះដែរ​ត្រូវបានធ្វើ​ការប្រកាស​មក​ជាមួយនឹង​តម្លៃ​ត្រឹមតែ $109 តែប៉ុណ្ណោះ​។ មួយវិញទៀត​សម្រាប់​បងប្អូន​ណា​ដែល​កំពុងតែ​មានបំណង​ចង់​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន vivo Y1s នេះ បងប្អូន​អាចធ្វើ​ការរក​ជាវ​បាន​ចាប់ពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ តទៅ​ហើយ​!! កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គ្រាន់តែ​ធ្វើការ​ជាវ​ទូរ​សព្ទ័​ដៃ vivo Y1s ចាប់ពី​ថ្ងៃទី​១០ រហូត​ទៅដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ បងប្អូន​នឹងមាន​ឱកាស​ចាប់​រង្វាន់​ឈ្នះ​ភ្លាមៗ​ជាច្រើន​សន្ធឹកសន្ធាប់ ពី vivo នៅចាំ​អី​ទៀត រង្វាន់​ជាច្រើន​ជា​របស់​អ្នក​!
 
​ចំពោះ​លក្ខណៈសម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន vivo Y1s នេះ​វិញ​គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​អេក្រង់​ទំហំ 6.22-inch Halo FullView™ ជាមួយនឹង​កម្រិត​អេក្រង់​ដល់​ទៅ 88.6% ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា​ដែល​ផ្តល់នូវ​ភាព​រីករាយ​បំផុត​ក្នុងការ​ទស្សនា​ទាំង​ការមើល​វីដេអូ និង​ការលេង​ហ្គេម​ជាច្រើន​ទៀត​។ បន្ថែម​ពីនេះ​ទៀត​នោះ វា​មានភ្ជាប់​ជាមួយនឹង filter ដែល​ការពារ​ទៅលើ​ពន្លឺ​ពណ៌​ខៀវ​ដែល​ធ្វើអោយប៉ះពាល់​ដល់​កែវភ្នែក​ថែមទៀត​ផង​។​ស្មា​ត​ហ្វូ​ន​នេះ​មាន​រូបរាង​ស្រស់ស្អាត​ជាមួយនឹង​តួខ្លួន​គែម​កោង 3D មាន​រូបរាង​តូច​ដែល​សក្តិសម​បំផុត​នៅក្នុង​ដៃ​របស់​អ្នក​។ វា​មាន​ទម្ងន់ 161g និង​កម្រាស់​ត្រឹមតែ​8.28mm ប៉ុណ្ណោះ​។​


 
​រីឯ​ថាមពល​ថ្ម​ខ្លាំង​កម្លាំង 4,030mAh ដែល​អាចធ្វើ​ការគ្រប់គ្រង​ទៅលើ​ថាមពល​ថ្ម​បាន​យ៉ាង​ល្អ​បំផុត ស្មា​ត​ហ្វូ​ន Y1s នេះ​អាច​ប្រើប្រាស់​បានយូរ​នៅក្នុង​ការលេង​ហ្គេម និង​បទពិសោធន៍​កាន់តែ​អស្ចារ្យ​នៅក្នុង​ការ​ខ​ល​វីដេអូ​ថែមទៀត លោកអ្នក​មិនចាំបាច់​មានការ​ព្រួយបារម្ភ​អំពី​ការ​អស់​ថ្ម​នោះទេ​។ 
 
​ស្មា​ត​ហ្វូ​ន​នេះ​មាន​ម៉េ​មូ​រី​ធំ​ទំហំ​ដល់​ទៅ 32GB ដែល​អ្នកមាន​ភាពងាយស្រួល​ក្នុងការ​រក្សាទុក​នូវ​រូបភាព ទិន្នន័យ និង​កម្មវិធី​ជាច្រើន​ទៀត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ផ្តល់អោយ​អ្នក​នូវ​មុខងារ​ស្កេ​ន​មុខ Face Access នៅលើ​ស្មា​ត​ហ្វូ​ន Y1s ដែល​អ្នក​អាចធ្វើ​ការ​ដោះ​សោរ​បាន​ភ្លាមៗ​ដោយសារតែ​វា​អាច​សម្គាល់​ទៅលើ​ផ្ទៃមុខ​របស់​អ្នក​បាន​លឿន​បំផុត​។ អ្នកនឹង​ឃើញថា ស្មា​ត​ហ្វូ​ន​របស់​អ្នក​ពិតជា​ឆ្លាត​វៃ​មែនទែន​។ 
 
​ស្មា​ត​ហ្វូ​ន​នេះ​មាន​រូបរាង​ទាក់ទាញ​ប្រកបដោយ​មន្ត​ស្នេហ៍​ពណ៌​ធម្មជាតិ​ពិតៗ វា​មាន​ពណ៌ Aurora Blue ដែលមាន​ភាព​ទាក់ទាញ និង​ស្រស់ស្អាត​បំផុត​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​ចំនួន ៣ ពណ៌​គឺ​ពណ៌​ស ពណ៌​ខៀវ និង​ពណ៌​ស្វាយ​។ សម្រាប់​ពណ៌​ទី 2 Olive Black គឺមាន​ការជំរុញ​ដោយ​ព្រៃ​ដ៏​ស្រស់ស្អាត តាមរយៈ​ការប្រើប្រាស់​ពណ៌​ដ៏​ទាក់ទាញ​នេះ ពណ៌​ខ្មៅ​ពិតជា​ផ្តល់នូវ​ភាពស្រស់ស្អាត​ជាមួយនឹង Visual Effect ដ៏​ស្រស់ស្អាត​បំផុត​។​
 
​សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​សូម​បងប្អូន​ធ្វើការ​តាមដាន​ជាមួយនឹង​ផេ​ក​ផ្លូវការ vivo​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com