ជួយ​ចែករំលែក​! ក្រុម​ឈាម​អ្វី​គួរ​ទទួលទាន​អាហារ​ប្រភេទ​ណា​ទើប​ប្រសើរ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ក្រុម​ឈាម​អ្វី​គួរ​ទទួលទាន​អាហារ​ប្រភេទ​ណា​ទើប​ប្រសើរ​?
10, Aug 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​អាហារ​តាម​ប្រភេទ​ក្រុម​ឈាម​ក៏​ចាំបាច់​ណាស់ដែរ​ដើម្បី​រក្សាបាន​នូវ​សុខ្រ​ភាពប្រសើរ​។ ថា​តើ​ក្រុម​ឈាម​អ្វី​គួរ​ទទួលទាន​អាហារ​ប្រភេទ​ណា​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ដឹង​ពីរ​បប​អាហារ​តាម​ប្រភេទ​ក្រុម​ឈាម ៖

 
១. ប្រភេទ  AB
 
​អ្នក​ដែលមាន​ឈាម​ប្រភេទ​នេះ​ច្រើន​ជួបប្រទះ​បញ្ហា​អាស៊ីត​ក្រពះ​ទាប​ដែល​គួរ​ជៀសវាង​សាច់​ឆ្អើរ សាច់​កែច្នៃ គ្រឿង​ស្រវឹង និង​កាហ្វេ​អ៊ី​ន​។ ជំនួស​មកវិញ​ពួកគេ​គួរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ គ្រឿង​សមុទ្រ និង​តៅហ៊ូ​ឱ្យបាន​ច្រើន​។​
 
២. ប្រភេទ B
 
​អ្នក​ដែល​ក្រុម​ឈាម​ប្រភេទ​នេះ​គួរ​ទទួលទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប សាច់​គ្មាន​ខ្លាញ់ ស៊ុត និង​បន្លែ​បៃតង ប៉ុន្តែ​គួរ​ចៀសវាង​សាច់មាន់ គ្រាប់ល្ង សណ្ដែកដី ប៉េងប៉ោះ សណ្ដែក ស្រូវ​សាឡី និង​ពោត​។​
 
៣. ប្រភេទ A
 
​អ្នក​ដែលមាន​ក្រុម​ឈាម​ប្រភេទ​នេះ​ច្រើន​តែមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​គ្រាប់​ធញ្ញជាតិ សណ្ដែក​ពពួក legumes  បន្លែ​ផ្លែឈើ​ធម្មជាតិ​ស្រស់ៗ​ឱ្យបាន​ច្រើន ប៉ុន្តែ​គួរ​ចៀសវាង​ទទួលទាន​សាច់​ច្រើន​។​
 
៤. ប្រភេទ O
 
​មនុស្ស​ក្រុម​ឈាម​ប្រភេទ O គួរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ រួមបញ្ចូល​ទាំង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ សណ្ដែក បន្លែ ត្រី សាច់​បក្សី និង​សាច់​គ្មាន​ខ្លាញ់​ឱ្យបាន​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com