អត្ថបទពាណិជ្ជកម្ម
អង្គការ​តម្លាភាព​កម្ពុ​ជា និង​ActionAid នឹង​ចុះហត្ថលេខា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​ចំនួន​៩ នៅ​ថ្ងៃទី​១២​សីហា​
10, Aug 2020 , 12:05 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​តម្លាភាព​កម្ពុ​ជា​(Transparency International Cambodia) និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ActionAid ដែល​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ ពី​សហភាព​អឺរ៉ុប​(EU) និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែត​(SIDA) នឹង​ប្រារព្ធ​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ ដល់​អង្គការ និង​ស្ថាប័ន​ដៃគូ​ចំនួន​៩ សម្រាប់​ការអនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​បី​ឆ្នាំ ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០​នេះ ដល់​ឆ្នាំ​២០២២​។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ពូ​លូ​វៃ រាជធានី​ភ្នំពេញ​។​
 
​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​រួម រវាង​អង្គការ​តម្លាភាព​កម្ពុជា​, ActionAid, EU និង SIDA មាន​អង្គការ និង​ស្ថាប័ន​ដៃគូ​ចំនួន ៤ របស់​អង្គការ​តម្លាភាព​កម្ពុជា និង​ដៃគូ​ចំនួន​៥ របស់​អង្គការ ActionAid នឹងត្រូវ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​អនុវត្ត​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​បី​ឆ្នាំនេះ​។ 
 
​ស្ថាប័ន​ទាំងនោះ​រួមមាន ៖ 
១. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(CamboJA)
២. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ កាហ្វេ​នយោបាយ​(Politikoffee)
៣. អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ ស​ម្ព័​ន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(C.CAWDU) 
៤.​អង្គការ​តម្លាភាព​កម្ពុ​ជា ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​(FASMEC)
៥. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សំលេង​សហគមន៍ (BCV)
៦.  អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​ភាពជា​ដៃគូ​សង្គម​ស៊ី​វ៉ី​ល​កម្ពុជា​(CCSP Cambodia)
៧. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​អង្គការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និង ស្ត្រី​នៅ​កម្ពុជា ( CWDCC)
៨. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC)
៩. អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com)
 
​តាមរយៈ​ជំនួយ​ហិរញ្ញវត្ថុ​នេះ សារ​ត៌មាន​ថ្មីៗ ដែលជា​ដៃគូ​មួយ​របស់ អង្គការ​អាក់​សិន​អេ​ត​កម្ពុជា នឹង​បណ្តុះបណ្តាល​អ្នកកាសែត​សហគមន៍​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​គោលដៅ​ចំនួន ៥ សម្រាប់​គម្រោង​រយៈពេល​៣​ឆ្នាំនេះ​។ ខេត្ត​ទាំង​៥ មាន​ខេត្តកំពត​,​កំពង់ធំ​,​ពោធិ៍​សាត​, កោះកុង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បេស​សកម្ម​នេះ នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខ​ទៅ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com