អត្ថបទពាណិជ្ជកម្ម
ងងឹតៗ​គាស់​ស្រា​បៀរ កម្ពុជា ឃើញតែ​លេខ​៥ ដល់​ហុច​ឲ្យ​ប្រពន្ធ​មើល ទើប​ដឹងថា​បានឈ្នះ ៥​លាន​រៀល រួច​ថ្លៃ​សង​ធនាគារ​
10, Aug 2020 , 2:33 pm        
រូបភាព
​ភ្នំពេញ​៖ ម្ចាស់​រថយន្ត​ដឹក​ដី​ម្នាក់ លោក ឈឿន សុវណ្ណ​ឌី រស់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឈ្នះ ៥​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា ទាំង​មិន​នឹកស្មាន​ដល់ កាលពី​ព្រលប់​ថ្ងៃទី​៣០ កក្កដា ថ្មីៗ​នេះ​។​
 
​លោកឳពុក​កូន​ពីរ រូបនេះ​បាន​សម្តែង​ក្តី​រីករាយ​ថា​៖ «​អ្នកណា​ទៅ​ស្មាន​ដល់ ខ្ញុំ​ទិញ​ដំបូង​តែ​កន្លះ​កេស​ហូប​ជាមួយ​អ្នក​រួម​ការងារ​។ ដល់​តែ​គាស់​កំប៉ុង​ទី​ពីរ ឃើញ​គេ​ដាក់​លេខ​៥  ងងឹត​ពេក​ក៏​ដើរចូល​ក្នុងផ្ទះ​ឲ្យ​ប្រពន្ធ​ជួយ​មើល ដល់​តែ​គាត់​មើល​ស្រាប់តែ​អរ​លោត​ឡើង​យំ​ដោយសារ​រំភើប​ពេក ព្រោះ​មិនដែល​បានឈ្នះ​ទឹកប្រាក់​ច្រើន​នឹង​គេ​ទេ​។ ម្យ៉ាង​មក​ឈ្នះ​ចំពេល​ដែល​ត្រូវការ​ចាំបាច់​បែបនេះ​ទៀត​»​។ 
 
​លោក​ថា ទឹកប្រាក់​នេះ​ពិតជា​មក​ចំពេល​ខ្លាំងណាស់​ព្រោះ​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត កូ​វីដ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់គាត់ ហើយ​ភរិយា​លោក​ក៏​ពុំមាន​ការងារ​ធ្វើ​ទៀត ដូច្នេះ​លុយ​នេះ​នឹង​យកទៅ​សង​ធនាគារ​ខ្លះ និង​ដោះស្រាយ​ជីវភាព​ខ្លះ​។ ក្រៅពី​ពលរដ្ឋ​មកពី​ក្រុងភ្នំពេញ​រូបនេះ នៅមាន​អ្នកឈ្នះ​សរុប​ចំនួន ១៨​នាក់ ផ្សេងទៀត​ផងដែរ ចន្លោះ​ពីថ្ងៃ​ទី ២៧ កក្កដា​-០៣ សីហា​។​
 
​ពិសា​ស្រា​បៀរ កម្ពុជា សូមកុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​រថយន្ត Porsche Macan ទឹកប្រាក់ ៥០​លាន​រៀល ៥​លាន​រៀល ១០​ម៉ឺន​រៀល ១​ម៉ឺន​រៀល​រាប់រយ​រង្វាន់​ផងដែរ​៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!
 




(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com