រថយន្ត
អន្តរជាតិ
បុរស​ម្នាក់​ដាក់​កាមេរ៉ា​ក្នុង​សំបក​កង់​រថយន្ត​ដើម្បី​មើល​ទិដ្ឋភាព​ពេល​រថយន្ត​វិលជុំ​
10, Aug 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​តារា Youtube អាមេរិក ដែលមាន​គណនី​ឈ្មោះ Warped Perception បាន​រកឃើញ​គំនិត​ប្លែក​មួយ តាមរយៈ​ការបង្ក​ប់​កាមេរ៉ា​ក្នុង​សំបក​កង់​រថយន្ត​។ គំនិត​របស់លោក គឺ​ចង់​ឲ្យ​អ្នកតាមដាន​របស់ខ្លួន បានឃើញ​ពី​ទិដ្ឋភាព​ក្នុង​សំបក​កង់ ខណៈដែល​រថយន្ត​វិលជុំ​។​

 
Warped Perception មាន Subscribers ជិត ៦៤០ ០០០ ដោយ​ម្ចាស់​គណនី​ដ៏​ល្បីល្បាញ​មួយ​នេះ បាន​អះអាងថា មនុស្ស​ជាច្រើន​មានការ​ងឿងឆ្ងល់​ទាក់ទង​នឹង​ទិដ្ឋភាព​នៅក្នុង​សំបក​កង់​រថយន្ត​។ តាមរយៈ​កូន​កាមេរ៉ា GoPro គាត់​អាច​បកស្រាយ​ចម្ងល់​នេះ ប៉ុន្តែ​គាត់​ទទួលស្គាល់ថា វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​។​
 
​ត្រឹមតែ​ជាង​១​សប្តាហ៍​ប៉ុណ្ណោះ ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​ជិត​៩​នាទី  (GoPro Inside a Car Tire While Driving) មាន​ការចូល​ទស្សនា​ជាង​៧.៥​លាន (views)​។​
 
​សូម​ទស្សនា​វីដេអូ ដូចខាងក្រោម​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com