ជាតិ
Cambodia Amazing រួមចំណែក​លើកកម្ពស់​សេវា​សហគមន៍ ដើម្បី​ជួយ​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​
11, Aug 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖  Cambodia Amazing Trip Planner ជា​ក្រុម​រៀបចំ​ដំណើរ​កម្សាន្ត​បោះតង់ ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​កម្ពុជា​។ ក្រៅពី​រៀបចំ​ដំណើរ​កម្សាន្ត​បោះតង់ Cambodia Amazing តែង​ជ្រើសរើស​សេវាកម្ម​សហគមន៍ ដូចជា ផ្ទះ​ស្នាក់ ម្ហូបអាហារ​តំបន់ មធ្យោបាយ​ធ្វើដំណើរ និង​មគ្គទេសក៍​ប្រចាំ​តំបន់​។ បើតាម​លោក សា ឌី​ណា ការប្រើប្រាស់​សេវា​សហគមន៍ ជា​ផ្នែក​មួយ​ជួយ​បង្កើន​ចំណូល​ប្រជាពលរដ្ឋ ពិសេស​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃ និង​ចូលរួម​ស្រឡាញ់​ធនធានធម្មជាតិ​។


​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ជាមួយ​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ដូចតទៅ​៖ 
 


​នៅ​ថ្ងៃទី​១៦-១៨ សីហា​ខាងមុខនេះ Cambodia Amazing Trip Planner នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» នា​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​ប្រធានបទ​៖ «​ដួងព្រលឹង​ជាតិខ្មែរ រះ​ខ្ពស់ត្រដែត​នា​ជួរ​ភ្នំ​ដងរែក​»​។ ដំណើរ​កម្សាន្ត​នេះ នឹង​នាំ​អារម្មណ៍​ភ្ញៀវទេសចរ​កម្សាន្ត​សប្បាយ ជាមួយ​ធម្មជាតិ និង​ឈ្វេងយល់​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ​។​
 
​ដំណើរ​កម្សាន្ត​រយៈពេល ២​យប់ ៣​ថ្ងៃនេះ នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រាសាទព្រះវិហារ​, ប្រាសាទ​កោះ​កេរ ប្រាសាទប្រាំ​, ប្រាសាទនាងខ្មៅ​, ប្រាសាទ​លឹ​ង្គ​, ផ្ទះ​តា​ម៉ុក​, ទី​សក្ការ​លោកយាយ​ម៉ៅ​, ផ្នូរ​ប៉ុលពត​, ពើង​តា​រួន​, បារាយណ៍​, ជណ្តើរ​បុរាណ និង​បន្ទាយ​ជ័យ​៨០២​។ ព័ត៌មាន​បន្ថែម និង​ការចុះឈ្មោះ លោក​-​អ្នក អាច​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ 085 93 94 41, 096 53 333 38 និង 088 53 333 38៕ 
 

Tag:
 ជំរំ​តង់​
  ទេសចរណ៍​
  សហគមន៍​
© រក្សាសិទ្ធិដោយ thmeythmey.com