ពីនេះ ពីនោះ
ការប្រើ«ប្រដៅ»មានន័យខុសពីការប្រើ«បណ្តៅ»ត្រង់ណា?
× កាលណាគេប្រើពាក្យ«ប្រដៅ»បង្ហាញថាវាជាកិរិយាសព្ទ តែបើគេប្រើពាក្យ«បណ្តៅ»នោះវាជានាមសព្ទ។
វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យ«ប្រដៅ» សម្រាប់និយាយទូនា្មន,ស្តីថា,ក្រើនរំលឹក,ឲ្យឱវាទ,បង្វឹក។ គ្រូប្រដៅកូនសិស្ស ព្រោះចង់ឲ្យសិស្សល្អ។
បើជាចំណោទ បញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឲ្យរក ឲ្យស្រាយឈ្មោះអ្វីមួយ នោះបញ្ជាក់ថាវាជានាមសព្ទនៃពាក្យ«បណ្តៅ»ដែលខ្មែរយើងមានពាក្យបណ្តៅច្រើន ដែលចាស់ៗពីដើមបង្កើតវាឡើងសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយមានយោបល់។ ពាក្យ«បណ្តៅ»នេះប្រើជាកិរិយាសព្ទ ឬគុណសព្ទក៏បាន។ ឧទាហរណ៍៖ ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ។ ចម្លើយគឺ៖ ភ្នំ៕
© រក្សាសិទ្ធិដោយ thmeythmey.com