ជាតិ
វ័យ៦៥ឆ្នាំ លោក កៅ វណ្ណារិន ឡើងចុះភ្នំឱរ៉ាល់ក្នុងថ្ងៃតែមួយ!
× កំពង់ស្ពឺ៖ មានវ័យ៦៥ឆ្នាំ លោក កៅ វណ្ណារិន អាចឡើងចុះភ្នំឱរ៉ាល់វិលល្ងាច ដោយចំណាយពេលជាង៤ម៉ោង អាចឡើងដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា។ នេះជាលើកទី២ហើយ ដែលលោកបានឡើងដល់កំពូលភ្នំឱរ៉ាល់។ ការតាំងចិត្តខ្ពស់ និងចង់គាំទ្រនូវតំបន់ទេសចរណ៍ធម្មជាតិ ជំរុញឲ្យលោក កែវ វណ្ណារិន ឡើងភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជាវិលល្ងាចបាន។
សូមអញ្ជើញទស្សនាវីដេអូសម្ភាសដោយលោក ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មី២៥រាជធានី-ខេត្ត និងលោក កៅ វណ្ណារិន ដូចតទៅ៖
បុរសវ័យ៦៥ឆ្នាំរូបនេះ លើកឡើងថា៖ «ភ្នំឱរ៉ាល់ជាដែលខ្ពស់ជាងគេនៅស្រុកខ្មែរ ហើយភ្នំតែមួយគត់ដែលបានសិក្សាពីកុមារភាព ជាលើកទី២សម្រាប់ខ្ញុំ។ លើកទី១ ខ្ញុំប្រើពេល២យប់៣ថ្ងៃ ដើម្បីបានទៅ ដល់កំពូលភ្នំដែលខ្ពស់នេះ»។ លោក កៅ វណ្ណារិន បន្តថា សម្រស់ធម្មជាតិដើមឈើធំៗដែលជាសម្បត្តិរបស់ប្រទេសកម្ពុជាជាកម្លាំងចិត្តបន្ថែមដែលអាចឲ្យលោកសម្រេចគោលដៅបាន។
អ្នកឡើងភ្នំរូបនេះ ចង់ឲ្យសហគមន៍រៀបចំឲ្យមាន ការតាំងបង្ហាញនូវអ្វីឲ្យកាន់តែពិសេសសម្រាប់ភ្នំឱរ៉ាល់ បើសិនជាអាចមានដូចជា ការដាំបន្លែលើកំពូលភ្នំ, ការប្រាប់អំពីទំហំផ្ទៃដី ឬឈ្មោះដើមឈើផ្សេងៗជាដើម។ ជាចុងក្រោយលោក កៅ វណ្ណារិន បានសំណូមពរឲ្យភ្ញៀវទេសចរមកទស្សនាតំបន់ភ្នំឱរ៉ាល់កាន់តែច្រើន និងចូលរួមថែរក្សានូវសម្បត្តិដែលដូនតាបានបន្សល់ទុកមកនិងនាំគ្នាជួយណែនាំបន្តឲ្យភ្ញៀវមកទស្សនាតំបន់នេះកាន់ច្រើនផងដែរ៕
Tag:
ភ្នំឱរ៉ាល់
កំពង់ស្ពឺ
Thmeythmey25
© រក្សាសិទ្ធិដោយ thmeythmey.com