អត្ថបទពាណិជ្ជកម្ម
ពិតជា​គួរ​ឲ្យ​សរសើរ​! ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រៀម​ទឹកបរិសុទ្ធ កម្ពុជា និង​ទឹក​ផ្លែឈើ​ជាង ២​ម៉ឺន​កេស ឧបត្ថម្ភ​ជូន​នគរបាល​ចរាចរ​ណ៍​នៅ​២៧៧​ច្រក​
11, Aug 2020 , 4:09 pm        
រូបភាព
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា និង​ទឹក​ផ្លែឈើ ជាង ២​ម៉ឺន​កេស ដែល​គិត​ជា​ទឹកប្រាក់​សរុប​អស់​ជាង ៧​ម៉ឺន​ដុល្លារ ជូន​ដល់​មន្ត្រី​នរគ​បាល​ចរាចរណ៍​នៅ​ច្រក​ការពារ​ទាំង ២៧៧  ទីតាំង នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃនេះ រហូតដល់​ដំណាច់ឆ្នាំ​២០២០​។​
 
​នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោកស្រី គង់ កុសល មានប្រសាសន៍ថា​៖ «​ដោយ​មើលឃើញ​ការបំពេញ​កាតព្វកិច្ច​យ៉ាង​សស្រាក់សស្រាំ​មិន​គិត​ថ្ងៃ​យប់​របស់​មន្ត្រី​នរគ​បាល  ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ចូលរួម​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា និង ទឹក​ផ្លែឈើ ដល់​មន្ត្រី​នរគ​បាល​ចរាចរណ៍​យើង ដើម្បី​គាំទ្រ​ពួកគាត់​ក្នុងការ​ថែរក្សា​សណ្ដាប់ធ្នាប់​ចរាចរណ៍​របស់​យើង​ឲ្យ​មាន​របៀបរៀបរយ​»​។​


 
​បេសកកម្ម​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា និង​ទឹក​ផ្លែឈើ នេះ នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ចន្ទ ទី​១០ សីហា តទៅ​។ ជា​រៀងរាល់ខែ ក្រុមហ៊ុន​នឹង​ចែកជូន​នូវ​ទឹកបរិសុទ្ធ កម្ពុជា និង​ទឹក​ផ្លែឈើ ចំនួន ២០ កេស​ក្នុង​មួយ​ប៉ុ​សិ៍្ត​ច្រក​ត្រួតពិនិត្យ​។ 
 
​កន្លងមក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការងារ​សប្បុរស​ធម៌ ដូចជា​ឧបត្ថម ទឹកបរិសុទ្ធ កម្ពុជា​សម្រាប់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ ជួយ​ក្នុង​សកម្មភាព​គ្រោះមហន្តរាយ ហើយ​ក្នុងអំឡុង​ពេលដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ខ្លាំង ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ ដល់​ក្រសួងសុខាភិបាល និង​កងរាជអាវុធហត្ថ សម្រាប់​ទទួលទាន និង​ប្រើប្រាស់​តាម​តម្រូវការ​ផងដែរ​។​
 
​ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន ផលិត​បាន​ស្រា​បៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE ទឹកបរិសុទ្ធ​កម្ពុជា និង ស្រា​បៀរ គូ​ដូ KUDO ជាដើម​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com