ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ជាតិ​ស័ង្កសី (Zinc) អាច​ផ្ដល់​ផល​ល្អៗ​ទាំងនេះ​ចំពោះ​សុខភាព​
12, Aug 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ជាតិ​ស័ង្កសី​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​អ្វីខ្លះ​ចំពោះ​សុខភាព​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ជាតិ​ស័ង្កសី ៖

 
១. វា​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល​
 
​ស័ង្កសី គឺជា​ជាតិ​រ៉ែ​សំខាន់​មួយ​ដែល​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ខួរក្បាល​។ ស័ង្កសី​រួមជាមួយ​វីតាមីន B6 ជួយ​ធ្វើឱ្យ​មុខងារ​ខួរក្បាល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។​
 
២. វា​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​
 
​ក្រៅពី​កាល់ស្យូម ជាតិ​ស័ង្កសី​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​ការពង្រឹង​សុខភាព​ឆ្អឹង​រឹងមាំ​។ កង្វះ​ជាតិ​ស័ង្កសី​នឹង​នាំឱ្យ​អ្នក​មិនអាច​បង្កើតបាន​នូវ​ឆ្អឹង​ដែល​រឹងមាំ​ឡើយ​។​
 
៣. វា​ជួយ​ឱ្យ​សក់​រឹងមាំ​
 
​មួយ​ក្នុងចំណោម​រោគសញ្ញា​ផ្សេងទៀត​នៃ​កង្វះ​ជាតិ​ស័ង្កសី​ក្នុង​រាងកាយ គឺ​ការ​ជ្រុះ​សក់​។ ការរក្សាបាន​នូវ​បិ​រ​មាណនៃ​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​ក្នុង​រាងកាយ​នឹង​ជួយ​ឱ្យ​សក់​ប្រែជា​ក្រាស់​មាន​សុខ​ភាពល្អ​ស្រស់ស្អាត​។ នេះ​ក៏​ព្រោះតែ​ស័ង្កសី​មាន​ប្រសិទ្ធភាព​ជម្រុញ​បង្កើន​ការលូតលាស់​សក់​។​
 
៤. វា​ល្អ​សម្រាប់​សុខភាព​ភ្នែក​
 
​ស័ង្កសី​ក៏​ល្អ​ណាស់ដែរ​សម្រាប់​សុខភាព​ភ្នែក​។ កង្វះ​ជាតិ​ស័ង្កសី ភ្នែក​នឹង​មិនអាច​ទទួលបាន​វីតាមីន A គ្រប់គ្រាន់​តាម​តម្រូវការ​ចាំបាច់​ឡើយ​ដែលជា​លទ្ធផល​នៃ​បញ្ហា​ការមើល​ចុះខ្សោយ​។​
 
៥. វា​ជួយ​ពង្រឹង​សុខភាព​សាច់ដុំ​
 
​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សាច់ដុំ​រឹងមាំ ត្រូវ​ប្រាកដថា​អ្នក​បានទទួល​ទាន​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​ជាប្រចាំ​។ ជាតិ​ស័ង្កសី គឺ​ចាំបាច់​ណាស់​សម្រាប់​ព្យាបាល​សាច់ដុំ​ឡើងវិញ​ក្រោយ​ពេលធ្វើ​លំ​ហាត់ប្រាណ​។ ជាតិ​រ៉ែ​នេះ​ក៏​ជួយ​ទប់ទល់​បញ្ហា​សាច់ដុំ​ចុះខ្សោយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៦. ល្អ​សម្រាប់​សុខភាព​ស្បែក​
 
​ស័ង្កសី​ជា​កម្ចាត់​មុន​ដោយ​វា​គ្រប់គ្រង​បិ​រ​មាណនៃ​ជាតិ​ខ្លាញ់​និង​កាត់បន្ថយ​មេរោគ​ឆ្លង​ដែល​បង្កបញ្ហា​មុន​។ ម្យ៉ាងវិញទៀត ស័ង្កសី​ក៏​ជួយ​ផលិត​កូ​ឡា​ជែ​ន​ដែល​ផ្ដល់ឱ្យ​ស្បែក​នូវ​សុខ​ភាពល្អ​ភ្លឺរលោង​ស្រស់ស្អាត​ផងដែរ​។​
 
៧. វា​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​
 
​ការរក្សា​ឱ្យបាន​នូវ​តុល្យភាព​អ័រម៉ូន គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​។ ស័ង្កសី​ជួយ​រក្សា​តុល្យភាព​នៃ​អង់​ដូ​គ្រី​ន​ក្នុង​រាងកាយ​។ ជា​ឧទាហរណ៍ ស័ង្កសី​ចាំបាច់​សម្រាប់​ការផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ស័ង្កសី​ក៏​សំខាន់​សម្រាប់​អ័រម៉ូន​បន្ត​ពូជ​និង​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ផងដែរ​។​
 
​សម្គាល់​៖ មនុស្ស​ស្រី​ត្រូវការ​ជាតិ​ស័ង្កសី ៨ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ខណៈដែល​បុរស​ត្រូវការ​ជាតិ​រ៉ែ​នេះ ១១ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com