កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Sevilla ឡើងទៅ​ជួប Man Utd ឯ Shaktar ប៉ះ Inter Milan វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
12, Aug 2020 , 10:44 am        
រូបភាព
Sevilla បាន​ឡើងទៅ​ជួប Manchester United នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Europa League ក្រោយ​ទម្លាក់ Wolverhampton Wanderers នៅ​វគ្គ​៨​ក្រុម​ក្នុង​លទ្ធផល ១-០​។ Shakhtar Donetsk ដែល​ឈ្នះ FC Basel ៤-១ ក៏ត្រូវ​បន្តទៅ​ប៉ះ Inter Milan នៅ​វគ្គ​១/២ ផ្តាច់ព្រ័ត្រ​ផងដែរ​។​



Lucas Ocampos បាន​ក្លាយជា​វីរបុរស​សម្រាប់​ក្រុម Sevilla តាមរយៈ​ការរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៨៨ សម្រាប់​ជំនួប​វគ្គ​៨​ក្រុម​ជាមួយ​ក្រុម​អង់គ្លេស Wolves ក្នុង​ទឹកដី​កណ្តាល នា​កីឡដ្ឋាន Schauinsland-Reisen-Arena ប្រទេស​អាល្លឺម៉ង់ នៅ​រាត្រី​ថ្ងៃទី​១១ ខែសីហា​។​
 
​ដោយសារ​ការប្រកួត​ក្របខណ្ឌ​ទី​២​អឺរ៉ុប​រដូវ​កាល​២០១៩/២០​នេះ ជួប​បញ្ហា​ជំងឺ​រាតត្បាត COVID-19 ទើប​តម្រូវ​ឲ្យ​មានការ​ប្រកួត​តែមួយ​ជើង​ប៉ុណ្ណោះ​ចាប់ពី​វគ្គ​៨​ក្រុម​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដូច្នេះ​ជ័យជម្នះ ១-០ នេះ​គ្រប់គ្រាន់​ដើម្បី​ជួយ​ក្រុម Sevilla បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែម្តង ដោយ​ត្រូវ​ប៉ះ Man Utd ដែល​ឡើងទៅ​ចាំ​មុន​រួចទៅហើយ​។ Sevilla របស់​អេ​ស្ប៉ា​ញ ជា​ក្រុម​ដែល​ជោគជ័យ​ជាងគេ​នៅ​អឺរ៉ុប​ដែល​ឈ្នះ​ពាន Europa League នេះ​ច្រើនជាងគេ​ចំនួន​៥​លើក​។​
 
​ដោយឡែក Shakhtar Donetsk ក៏បាន​កៅអី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ ក្រោយ​ទទួលបាន​ជ័យជម្នះ​ដល់​ទៅ ៤-១ លើ​ក្រុម Basel នា​ជំនួប​វគ្គ​៨​ក្រុម​។ ៤​គ្រាប់​របស់​ក្រុម​ពី​លី​គ​កំពូល​អ៊ុយ​ក្រែ​ន​សម្រេចបាន​ដោយ Junior Junior MoraesMoraes, TaisonTaison, Alan Alan PatrickPatrick  និង DodoDodo រីឯ​១​គ្រាប់​របស់ Basel ក្រុម​ពី​ស្វ៊ី​ស​ធ្វើបាន​ដោយ Ricky van Wolfswinkel​។​
  


Shakhtar ត្រូវ​ឡើងទៅ​ជួប Inter Milan នៅ​វគ្គ​១/២ ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​១៧ ខែសីហា វេលា​ម៉ោង ២:០០ នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] ពោល​នៅក្រោយ​មួយថ្ងៃ​នា​ការជួបគ្នា​រវាង Man Utd និង Sevilla​។ ទាំងពី​គូ​នេះ ត្រូវ​ប៉ះគ្នា​នៅ​ទឹកដី​កណ្តាល​ក្នុងប្រទេស​អាល្លឺម៉ង់​ដូចគ្នា​៕

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com