កីឡាជាតិ
ជាតិ
អបអរសាទរ! លោក Derek ដែលប្រឹងលើកកម្ពស់គុនល្បុក្កតោ បានសញ្ជាតិខ្មែរហើយ លោក ដេរេក បានសញ្ជាតិខ្មែរក្រោយប្រឹងប្រែងលើកកម្ពស់វិស័យកីឡាខ្មែរអស់រយៈពេលជាច្រើនឆ្នាំ។ រូបថតហ្វេសប៊ុក Derek
×
ដោយ Yann Defond
លោក Derek Bidaut (ដេរេក ប៊ីដូ) ដើមកំណើតបារាំង ដែលបានចាប់ចិត្តស្រឡាញ់ក្បាច់ប្រដាល់សេរី និងគុនល្បុក្កតោខ្មែរ បានអះអាងថា លោកទទួលបានសញ្ជាតិខ្មែរផ្លូវការហើយ ដោយមានឈ្មោះថា «ចាន់ ឫទ្ធីស័ក្តិ» (Chan Rithisak)។
«ខ្ញុំពិតជារីករាយ ហើយសប្បាយចិត្តខ្លាំងណាស់ ក្រោយរង់ចាំអស់រយៈពេលប្រមាណ៤ឆ្នាំ»។ លោក ដេរេក បានអះអាងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ។
ដំបូងឡើយ ដេរេក ឬ ឫទ្ធីស័ក្តិ ដែលនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានហ្វឹកហាត់ក្បាច់កុងហ្វូនៅបារាំង ដែលជាប្រទេសកំណើតខ្លួន។ បន្ទាប់ពីបានឃើញកីឡាករ បឺត ខាំ បង្ហាញកូនប្រដាល់សេរីនៅទីនោះ លោកក៏បានចាប់ចិត្តស្រឡាញ់ ហើយបានសម្រេចចិត្តមកផ្សងព្រេងនៅកម្ពុជា ដើម្បីហ្វឹកហាត់ប្រដាល់សេរី។
បន្តបន្ទាប់មក លោកក៏បានបាក់ចិត្តស្រឡាញ់គុនល្បុក្កតោ បន្ថែមទៀត ហើយបានបង្ហាញសមត្ថភាពខ្លួនក្នុងព្រឹត្តិការណ៍មួយចំនួនផងដែរ។ លោកក៏ជាម្ចាស់ក្លិប Prodal fight & Fitness Studio ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com