ពីនេះ ពីនោះ
«​អាសយដ្ឋាន​» ជា​ពាក្យ​ត្រឹមត្រូវ​
13, Aug 2020 , 7:29 am        
រូបភាព
​សង្កេតឃើញ​មានការ​ប្រើពាក្យ​«​អាស័យដ្ឋាន​»,«​អាស្រ័យ​ដ្ឋា​ន​» និង​«​អាសយដ្ឋាន​»​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ​។ ខ្លះ​សរសេរ​ជា «​អាស័យដ្ឋាន​» ទៅ​ខ្លះ​សរសេរ​ជា​«​អាស្រ័យ​ដ្ឋា​ន​» ហើយ​ខ្លះទៀត​សរសេរ​ជា​«​អាសយដ្ឋាន​»​។ ពលរដ្ឋ​បង្កើតជា​កំហុស​ច្រើនណាស់​នៅពេល​នឹកឃើញ​ដល់​ការប្រើ​ពាក្យ​ទាំងនេះ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​អាសយដ្ឋាន​»​។

 
​នាមសព្ទ​«​អាសយដ្ឋាន​» សរសេរ​ជា​ភាសា​អង់គ្លេស Address ហើយ​សរសេរ​ជា​ភាសា​បារាំង Adresse មានន័យថា ទី​សម្រាប់​នៅ​អាស្រ័យ​,​លំនៅ​នៃ​ជន​ណាមួយ​,​ទី​នៅ​អាស្រ័យ​ដែល​គេ​សរសេរ​កា​ខ្នង​ស្រោមសំបុត្រ​ផ្ញើ​ទៅ​ឲ្យ​បុគ្គល​ណាមួយ​។ ឧ​ទា​ហរ​ណ័​៖ សូម​សរសេរ​កា​ខ្នង​ស្រោមសំបុត្រ តាម​អាសយដ្ឋាន​របស់ខ្ញុំ​ដូច្នេះ​៕  
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com