ជាតិ
សង្គមជាតិ
បាក់ដង​សន្ទូច​នៅ​ការដ្ឋាន​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​ស្លាប់​៥​នាក់ និង​របួស​៤​នាក់
12, Aug 2020 , 5:14 pm        
រូបភាព
ទិដ្ឋភាពនៃការបាក់ដងសន្ទូច (រូបពីគណនីហ្វេសប៊ុករបស់ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ)
ទិដ្ឋភាពនៃការបាក់ដងសន្ទូច (រូបពីគណនីហ្វេសប៊ុករបស់ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ)
​ភ្នំពេញ​៖ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ សីហា​នេះ មាន​ករណី​បាក់ដង​សន្ទូច​មួយ​នៅ​ការដ្ឋាន​សំណង់​អគារ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​៥​នាក់ និង​រងរបួស​៤​នាក់​។

 
​បច្ចុប្បន្ន​អភិបាលខេត្ត​លោក អ៊ុំ រាត្រី និង​ស្នងការ​ខេត្តបន្ទាយមានជ័យ​លោក អាត់ ខែម កំពុង​ចុះ​អន្តរាគមន៍​ដោយផ្ទាល់​នៅ​កន្លែងកើតហេតុ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាត់ ខែម ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២​សីហា​នេះ​៕ 

Tag:
 បាក់ដង​សន្ទូច
© រក្សាសិទ្ធិដោយ thmeythmey.com