ជាតិ
​ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា
12, Aug 2020 , 10:29 pm        
រូបភាព
 ​ភ្នំពេញ​៖ រដ្ឋ​ម​ន្រី្ត​ការបរទេស​ជប៉ុន​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (Toshimitsu Motegi) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២១​ដល់​២៣​សីហា​ខាងមុខនេះ​ដោយ​លោក​នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត និង​លោក ប្រាក់ សុខុន រដ្ឋ​ម​ន្រី្ត​ការបរទេស​កម្ពុជា​ផងដែរ​។

 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ជំនួប​នេះ នឹង​លើក​ពី​បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយចំនួន ដែលជា​ចំណាប់អារម្មណ៍​រួម​ដើម្បី​ធ្វើការ​ពិភាក្សា​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នៅ​កម្ពុជា​នឹង​ជួយ​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។ 
 
​ក្រៅពីនេះ គឺ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ដែរ​។​
 
​ជាមួយគ្នានេះ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ឡាវ និង​មី​យ៉ាន់​ម៉ា ផងដែរ​៕
 

Tag:
 ជប៉ុន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com