ពីនេះ ពីនោះ
​​​​​​​​ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​បាន​ធ្លាក់ចុះ ៧៦ ភាគរយ ក្នុង​រយៈពេល​តិចជាង ៥០ ឆ្នាំ (​ត​)
13, Aug 2020 , 7:19 pm        
រូបភាព
​ស្តេ​ឡេ​ត ស្ទើ​ចៀន stellate sturgeon គឺជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ បាន​បាត់​វត្តមាន​ពី​ជួរ​កំណើត​ដើម​របស់​ពួកវា​នៅក្នុង​តំបន់ Caucasus ។ ត្រី​ស្ទើ​ចៀន គឺជា​ប្រភេទ​ត្រី​ដែល​ត្រូវបាន​នេសាទ​ត្រី​យ៉ាងច្រើន​ដើម្បី​យក​ពង​របស់​ពួកវា និង​ជា​ប្រភេទ​ត្រី​ដែល​បានទទួល​រងគ្រោះ​ពី​សំណង់​ទំនប់ ដែល​រាំងផ្លូវ​ពួកវា​ធ្វើចរាចរ​ផ្លាស់​ទី ហើយក៏​ជា​ក្រុម​ត្រី​ដែល​រង​ការគំរាមកំហែង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​។ រូបភាព​៖ Joel Sartore ពី National Geographic Photo Ark

​ដោយ​៖ STEFAN LOVGREN / National Geographic
 
​ប្រភេទ​ត្រី​ក្រៅ​ស្រុក ជំងឺ ការបំពុល និង​ការនេសាទ​ហួស​កម្រិត សុទ្ធតែជា​កត្តា​ជា​គំរាមកំហែង​ចម្បង ចំពោះ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​។​

​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​ព្រមាន​ផងដែរ​ថា ការប្រែប្រួល​អាកាសធាតុ នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​។ នៅ​ប្រទេស​អូស្ត្រាលី ភ្លើង​ឆេះ​ព្រៃ ក្នុង​ឆ្នាំ ២០១៩-២០២០ បណ្តាល​ឲ្យ​មាន​ផេះ​ហូរ​ចូលទៅក្នុង​ទន្លេ​មួយចំនួន និង​បានសម្លាប់​ត្រី​យ៉ាងច្រើន​។ ក្នុងនោះ​ផងដែរ កាលពី​ឆ្នាំមុន មាន​ត្រី​រហូតដល់​ទៅ ៣ លាន​ក្បាល ប្រហែលជា​បាន​ងាប់​ដោយសារ​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​បាន​បណ្តាល​ឲ្យ​ទន្លេ​ដា​លីង (Darling) រីងស្ងួត​នោះ​។​
 
​លោក Lee Baumgartner ជីវ​វិទូ​ជលផល​ទឹកសាប នៃ​សាកលវិទ្យាល័យ ឆាល​ស្ទើត (Charles Sturt) ពី​ទីក្រុង អាល់​ប៊ឺ​រី (Albury) ប្រទេស​អូស្ត្រាលី លោក​ក៏បាន​ចូលរួមចំណែក​ក្នុង​របាយការណ៍​នេះដែរ បាន​និយាយថា «​អ្នក​ក្រឡេកមើល​ប្រព័ន្ធ​ទន្លេ​ទាំងនេះ ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​ហួស​ណាស់​ទៅហើយ បន្ទាប់មក អ្នក​ដាក់​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​បន្ថែម​ពីលើ​ទៀត នោះ​អ្នកនឹង​ទទួលបាន​នូវ​បញ្ហា​ដ៏​ធំ​សម្បើម​មួយ​»​។​
 
​ត្រី​យក្ស​
​ផ្ទុយ​ពី​ទ្វីបអឺរ៉ុប ការសិក្សា​មួយ​បានបង្ហាញ​ពី​ថា ការធ្លាក់ចុះ​នៃ​ចំនួន​ត្រី​ធ្វើចរាច​ផ្លាស់​ទី​នៅ​អាមេរិក​ខាងជើង មាន​ចំនួន​តិចជាង​នៅ​អឺរ៉ុប​។ ការធ្លាក់ចុះ​កាលពី​ឆ្នាំ ១៩៧០ មាន​ចំនួន ២៦​ភាគរយ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា វា​អាចមកពី​ចំនួន​ស្តុក​ត្រី​ជាច្រើន​នៅ​អាមេរិក​ខាងជើង បាន​ធ្លាក់ចុះ​តាំង​ពីមុនមក​ម្ល៉េះ​។​
 
​មួយផ្នែកធំ​ដែល​សេសសល់​នៃ​ពិភពលោក រួមមាន អាហ្វ្រិក អាមេរិក​ខាងត្បូង និង​អាស៊ី បញ្ហា​កង្វះ​ព័ត៌មាន​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​ថ្លឹងថ្លែង​ឱ្យបាន​ជាក់លាក់​ពី​ស្ថានភាព​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ។ លោក Wanningen និយាយថា​៖ «​ជា​ឧទាហរណ៍ យើង​ដឹងបាន​តិចតួច​ណាស់ អំពី​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​បក្សី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី ។ «​វា​ពិបាក​នឹង​ដឹងថា​មាន​អ្វី​កំពុង​កើតឡើង​នៅក្រោម​ផ្ទៃ​ទឹក​»​។ (​សូម​រង់ចាំ​អាន​វគ្គ​បន្ត​)

© រក្សាសិទ្ធិដោយ thmeythmey.com