ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
ក្រោយ​សម្រាលកូន​, អ្នក​ម្តាយ​តម​អាហារ​ព្រោះ​ខ្លាច​ទាស់ តែ​ប្រឈម​នឹង​ជំងឺ​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​
06, Dec 2020 , 2:03 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​សម្រាលកូន​រួច ស្ត្រី​មួយចំនួន​នៅតែមាន​ជំនឿ​ពី​ចាស់​បុរាណ​មិន​ហ៊ាន​បរិភោគ​អាហារ​ផ្ដេសផ្ដាស ឬ​បរិភោគ​តែ​អាហារ​ក្រៀម​ក្រាំ​ល ព្រោះ​ខ្លាច​ទាស់​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​អះអាងថា ការ​តម​អាហារ​ក្រោយពេល​សម្រាល​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ហើយ​ការ​តម​អាហារ​ពេក នឹង​ធ្វើឱ្យ​ស្ត្រី​ខ្វះ​ទឹកដោះ​បំបៅកូន និង​អាច​ប្រឈម​ជំងឺ​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យា​ល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​លើកឡើងថា ក្រោយពេល​សម្រាលកូន ស្ត្រី​គួរតែ​បរិភោគ​ប្រភេទ​អាហារ​បី​ក្រុម គឺ​ប្រភេទ​អាហារ​ថាមពល​សម្បូរ​ដោយ​ជាតិ​សាច់​, អាហារ​សាងសង់​មាន​គ្រាប់​ធញ្ញជាតិ និង​អាហារ​ការពារ មាន​បន្លែ និង​ផ្លែ​ឈឺ​ជាដើម​។  
 
​លោក​វេជ្ជបណ្ឌិត​បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​កាលណា​គាត់​(​ស្ដ្រី​)​ញាំ​អាហារ​មាន​វីតាមីន​គ្រប់គ្រាន់ នឹង​ជួយ​ថាមពល​របស់គាត់ តែ​ប្រសិនបើ គាត់​តម​ពេក វា​ទៅជា​ខ្វះ​វីតាមីន មិនសូវ​សម្បូរ​ទឹកដោះ ហើយ​ខ្លួន​គាត់​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដែរ​»​។​
 
 
​នៅពេល​ស្ត្រី​បរិភោគ​អាហារ​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​ប្រឈម​ជំងឺ​ខ្វះ​អាហារ​រូប​ត្ភ​ម្ថ មាន​អាកា​រៈ ដូចជា ស្រក​គីឡូ​,​ឈឺ​ឆ្អឹង​, អស់កម្លាំង​, គេង​មិន​លក់ និង​ខ្វះ​ទឹកដោះ​បំបៅកូន​ជាដើម ។ អាកា​រៈ​នេះ ចាស់ៗ​មួយចំនួន​បែរ​ថា ជា​បញ្ហា​ទាស់សរសៃ ហើយ​ឱ្យ​ស្ត្រី​ប្រើ​ថ្នាំបុរាណ ស្រាថ្នាំ ដែល​ធ្វើឱ្យ​សុខភាព​ស្ត្រី​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ប៉ិច សុធី​៕

Tag:
 អាហារ​
 ​សម្រាល​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com