អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង Vue Aston ដើរតួ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី នៅ​ខណ្ឌ​ច្បារអំពៅ​
13, Aug 2020 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ទស្សនវិស័យ​នគរូបនីយកម្ម​របស់​រាជធានី​ភ្នំពេញ ដែលមាន​ទំនោរ​អភិវឌ្ឍន៍​ឆ្ពោះទៅកាន់​តំបន់​ជាយក្រុង បាន​នាំមក​នូវ​ដង្ហើម​ថ្មី​សម្រាប់​តំបន់​ជាច្រើន​ដែល​គេ​ធ្លាប់​ចាត់ទុកថា​ជា​តំបន់​ជនបទ​។ សន្ទុះ​នៃ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ទីក្រុង​មួយ​នេះ ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​តាមរយៈ​ការរីកលូតលាស់​នៃ​ខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និង ខណ្ឌ​សែន​សុខ​។ ផ្អែកលើ​សន្ទុះ​នៃ​ការ​វិវឌ្ឍន៍​ទៅមុខ​ដ៏​អស្ចារ្យ​នេះ យើង​អាច​ទាយ​ដឹងថា មិនយូរ​ឡើយ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​បោះជំហាន​ទៅមុខ​ថែម​មួយកម្រិត​ទៀត តាមរយៈ​ការកសាង​ទីក្រុង​រណប​ថ្មី ជាក់​ជាមិនខាន​។​
 
 
​យ៉ាងណាមិញ គំនិត​នៃ​ការបង្កើត​ទីក្រុង​រណប​មិនមែនជា​រឿង​ចម្លែក​ឡើយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។ ជាក់ស្ដែង ទីក្រុង​កោះ​ពេជ្រ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ពី​សក្តានុពល និង​ភាពជោគជ័យ​នៃ​គោល​គំនិត​មួយ​នេះ​ក្នុង​បរិបទ​ទីផ្សារ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន​។ ភាព​ពេញ​និយមនៃ​ទីក្រុង​កោះ​ពេជ្រ​ក្នុង​រង្វង់​អ្នកទិញ​អចលនទ្រព្យ​ជំនាន់​ថ្មី បាន​ញ៉ាំងឱ្យ ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (​ហៅ​កាត់​ថា OCIC) ដែលជា​ម្ចាស់​គម្រោង​ទីក្រុង​កោះ​ពេជ្រ​ផង​នោះ សម្រេចចិត្ត​បណ្ដាក់ទុន​កសាង​ទីក្រុង​រណប​ថ្មី​មួយទៀត នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​
 
​បើ​និយាយ​ពី​ខណ្ឌ​ច្បារអំពៅ​វិញ នាពេល​ចុង​ក្រោយនេះ តំបន់​មួយ​នេះ​បាននិងកំពុង​បង្កើន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាងខ្លាំង ទាំង​ផ្នែក​អចលនទ្រព្យ​ពាណិជ្ជកម្ម និង អចលនទ្រព្យ​លំនៅឋាន​។ ក្នុងចំណោម​គម្រោង​ជាច្រើន​ដែល​នឹង​លេច​រូបរាង​ឡើង នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ គម្រោង​ដែលមាន​ភាពលេច​ធ្លោ​បំផុត គឺ​គម្រោង Vue Aston ដែល​នឹង​ផុស​ឡើង​នៅលើ​ដែនដី​ដ៏​សែន​មនោ​រម្យ​នៃ​សង្កាត់​និរោធ​។​
 
Vue Aston ជា​គម្រោង​ខុន​ដូ​ប្រណីត​កម្ពស់ ៣៨ ជាន់ មាន​ទីតាំង​ស្ថិតនៅ​ប្រប​មាត់ទន្លេ ដែលជា​គម្រោង​លំនៅឋាន​ទំនើប​ត្រូវបាន​រចនា​ឡើង​ដោយ​សង្កត់ធ្ងន់​ចំពោះ​គុណ​តម្លៃ​នៃ​ផាសុកភាព ដូចគ្នា​ទៅនឹង​ខុន​ដូ​ប្រណីតៗ​នៅ​កណ្តាល​ក្រុង​។ Vue Aston បាន​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពីដើមឆ្នាំ ២០២០ ដែលជា​គម្រោង​អភិវឌ្ឍន៍​ទំនើប​បំផុត​ក្នុង​ខណ្ឌ​ច្បារអំពៅ​។ ខណៈពេលដែល​គម្រោង​ទីក្រុង​រណប​របស់ ក្រុមហ៊ុន OCIC ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការគ្រោង​ផែនការ គម្រោង Vue Aston ដើរតួ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​ដំណើរការ​អភិវឌ្ឍ​នៅ​តំបន់​ប្រកបដោយ​សក្ដានុពល​នេះ​។​
 
​លំនៅឋាន​ទំនើប អមដោយ​បរិក្ខារ​ទាន់សម័យ​
 


 
​គម្រោង​ខុន​ដូ​នៅ​កណ្ដាល​ក្រុង​បាន​លើកកម្ពស់​ស្តង់ដារ​លំនៅឋាន​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​កាន់តែ​ប្រណីត និង​ទំនើប​ជាង​មុន​។ គម្រោង Vue Aston ក៏​មិន​ខុសពី​គម្រោង​ទាំងអស់​នោះដែរ គឺ​ត្រូវបាន​អភិវឌ្ឍន៍​ឡើង ដោយ​គិតគូរ​យ៉ាង​ដិតដល់​ពី​តម្រូវការ​ជាក់ស្តែង និង​ការរំពឹងទុក​របស់​អតិថិជន​សម័យ​ទំនើប​។​
 
​ខុន​ដូ Vue Aston ផ្ដល់ជូន​ជម្រើស​យូ​នី​ត​ច្រើន​ប្រភេទ ចាប់ពី​បន្ទប់​ស្ទូ​ឌី​យោ (​ទំហំ​រហូតដល់ ៥៥ ម៉ែត្រការ៉េ​) រហូតដល់ អា​ផាត​មិន​ប្រភេទ ៤ បន្ទប់​គេង (​ទំហំ​រហូតដល់ ២៣៩ ម៉ែត្រការ៉េ​) ជាមួយនឹង​ការ​រចនា​ប្លង់​ខុសប្លែក​ពីគ្នា ដើម្បី​បំពេញ​តាម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នករស់នៅ​ម្នាក់ៗ​។ បន្ទប់​នីមួយៗ​ត្រូវបាន​រចនា​ប្លង់​យ៉ាង​ឆ្លាត​វៃ ដែល​អនុញ្ញាតឱ្យ​អ្នករស់នៅ​ផ្លាស់​ទី​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយទៀត​ដោយ​ផាសុកភាព ព្រមទាំង បង្កើតបាន​នូវ​បរិយាកាស​រស់នៅ​ដ៏​កក់ក្ដៅ​និង​សុខដុមរមនា ជា​គេហដ្ឋាន​ប្រកបដោយ​សុភមង្គល​យ៉ាងពិត​ប្រាកដ​។​
 
​លើសពីនេះ អគារ​លំនៅឋាន​ដ៏​អស្ចារ្យ​នេះ រួមបញ្ចូល​នូវ​បរិក្ខារ​គុណភាព​ខ្ពស់ និង​សម្បូរបែប ដូចនឹង​ការរំពឹងទុក​របស់​អតិថិជន​។ ការ​រចនា​ម៉ូដ​របស់​អគារ​នេះ ទាញយក​គុណប្រយោជន៍​ពី​ទីតាំង​ដ៏​ឥតខ្ចោះ​ស្ថិតនៅ​ប្រប​មាត់ទន្លេ ពោលគឺ​ផ្តល់ជូន​អ្នករស់នៅ​នូវ​ទេសភាព​ដ៏​ល្វឹងល្វើយ​និង​សែន​មនោ​រម្យ​នៃ​ទន្លេបាសាក់ និង​ទន្លេមេគង្គ​។ ខណៈពេលដែល​លោកអ្នក​រីករាយ​កម្សាន្ត​ជាមួយនឹង​បរិក្ខារ​លំដាប់​ខ្ពស់​នៅលើ​អគារ ដូចជា ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក សួនច្បារ​ធម្មជាតិ​លើ​អាកាស និង​បរិក្ខារ​អគារ​ជាច្រើន​ទៀត លោកអ្នក​អាច​គយគន់​ទស្សនីយភាព​ដ៏​ស្រស់ត្រកាល​នៃ​ផ្ទៃ​ទឹក អមដោយ​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​។​
 
​ទីតាំង​រស់នៅ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​គ្រួសារ​គ្រប់​ជំនាន់​
 


 
​ទីតាំង គឺជា​កត្តា​ដ៏​សំខាន់​ដែល​អាច​កំណត់​ពី​ភាពជោគជ័យ​របស់​គម្រោង​អចលនទ្រព្យ​មួយ​។ គម្រោង Vue Aston មាន​ទីតាំង​យុទ្ធសាស្ត្រ​យ៉ាង​អំណោយផល​ស្ថិតនៅ​ចន្លោះ​តំបន់​សំខាន់ៗ​ពីរ ដែល​អ្នកជំនាញ​រំពឹងថា​នឹង​ក្លាយទៅជា​ទីតាំង​មានតម្លៃ​ដីធ្លី​ខ្ពស់បំផុត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ ស្ថិតនៅ​ប៉ែក​ខាងជើង​នៃ​អគារ Vue Aston គឺ​ទីក្រុង​កោះ​ពេជ្រ ដែល​គេ​ស្គាល់​ថា​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ជា​គំរូ​ទីក្រុង​រណប​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែងតែ​សម្លឹងមើល​។ ទីក្រុង​កោះ​ពេជ្រ​ផ្សារភ្ជាប់​ទៅនឹង​តំបន់​កណ្ដាល​ក្រុង នៅ​ប៉ែក​ខាងលិច ហើយ​ផ្សារភ្ជាប់​ទៅនឹង​តំបន់​ក្បែរ​គម្រោង Vue Aston នៅ​ប៉ែក​អាគ្នេយ៍​តាមរយៈ​គម្រោង​ស្ពាន​បេ​តង់​ខ្សែកាប ដែល​នឹង​សម្រេចការ​សាងសង់​ជា​ស្ថាពរ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះដែរ​។​
 
​បើ​និយាយ​ពី​សង្កាត់​និរោធ​វិញ តំបន់​នេះ​នឹងមាន​ទីក្រុង​រណប​ផ្ទាល់ខ្លួន​ផងដែរ គឺ​គម្រោង​ទីក្រុង​រណប​កោះនរា ដែល​នឹងត្រូវ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន OCIC​។ យោងតាម​ផែនការ​ដំណាក់កាល​ដំបូង​ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ គម្រោង​ទីក្រុង​រណប​កោះនរា មាន​ទីតាំង​ស្ថិត​ក្បែរ​គម្រោង Vue Aston ដែល​មានន័យថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជុំវិញ​នឹង​កើន​តម្លៃ​ជាក់​ជាមិនខាន​។​
 
Vue Aston ផ្តល់ជូន​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល និង​បត់បែន​ខ្ពស់ សម្រាប់​អតិថិជន​ទាំងអស់​ដែល​ទិញ​លំនៅឋាន​នៅពេលនេះ​។ ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុង​ការទិញ ឬ ព័ត៌មាន​លម្អិត​អំពី Vue Aston សូម​ទាក់ទង​មកកាន់​យើងខ្ញុំ​នៅថ្ងៃនេះ​!
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ 092 92 1000 ឬ [email protected]​។  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com