ពីនេះ ពីនោះ
សុខភាព
កុំ​រំលង “​រមៀត​”! គ្រឿងទេស​នេះ​ល្អ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​
15, Aug 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រមៀត​ក្រៅពី​ប្រើ​ជា​គ្រឿងទេស​បន្ថែម​រសជាតិ​ក្នុង​អាហារ​ហើយ​នោះ វា​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​គួរអោយភ្ញាក់ផ្អើល​។ ថា​តើ​រមៀត​ប្រសើរ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​វិជ្ជមាន​នៃ​ការរួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ ៖

 
១. ព្យាបាល​បញ្ហា​រលាក​សន្លាក់ 
 
​នេះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ការ​ហើម​ផងដែរ​។​
 
២. ធ្វើឱ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរឡើង​
 
​រមៀត​មាន​សមត្ថភាព​ជម្រុញ​ការផលិត​ទឹកប្រមាត់​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​។ ហើយ​ការរំលាយ​អាហារ​មាន​លក្ខណៈ​ប្រសើរ​នឹង​ជួយ​បង្កើន​សមត្ថភាព​រាង​កា​យ​ក្នុង​ស្រូបយក​សារធាតុចិញ្ចឹម​ពី​អាហារ​ដែល​អ្នក​បានទទួល​ទាន​។​
 
៣. បន្សាប​ជាតិពុល​ក្នុង​ថ្លើម​
 
​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​ក្នុងការ​សម្អាត​ថ្លើម​។ អ្នក​អាច​បន្ថែម​ម្ស៉ៅ​រមៀត​ទៅក្នុង​អាហារ​ផ្សេងៗ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​សុខភាព​ថ្លើម​ល្អ​។ រមៀត​ជួយ​ជម្រុញ​ឱ្យ​ថ្លើម​ផលិត​អង់ស៊ីម​កាន់តែច្រើន​ដើម្បី​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​កម្ចាត់​កាកសំណល់​និង​ជាតិពុល​ចេញពី​រាងកាយ​។ រមៀត​ក៏​ដើរតួនាទី​ជា​អ្នក​សម្អាត​និង​ទប់ស្កាត់​ការប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​ផងដែរ​។ ការទទួល​ទាន​ទឹក​រមៀត​ក្ដៅ​ឧណ្ហ​រាល់​ព្រឹក​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​ថ្លើម​ក្នុងការ​ដំណើរការ​បំបែក​ជាតិ​ខ្លាញ់​និង​សារធាតុ​គីមី​ផ្សេងៗ ហើយ​កម្ចាត់​ចោល​សមាសធាតុ​ដែល​មិនចាំបាច់ ឬ​រាងកាយ​មិនត្រូវ​ការ​។ ដំណើរការ​នេះ​នឹង​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​រមៀត​មាន​ផ្ទុក​សារធាតុ lipopolysaccharides ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​រមៀត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែល​ជួយ​ការពារ​កោសិកា​សុខ​ភាពល្អ​មិនឱ្យ​ក្លាយទៅជា​កោសិកា​មហារីក​។ Curcumin មិន​ត្រឹមតែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​ទប់ស្កាត់​ជំងឺមហារីក​ផងដែរ​។​
 
៦. ល្អ​សម្រាប់​សុខភាព​សួត​
 
​នោះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បង្កើន​សមត្ថភាព​មុខងារ​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ ការទទួល​ទាន​រមៀត​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
​សួត​ផងដែរ​។​
 
៧. បញ្ចុះ​សម្ពាធ​ឈាម​
 
​រមៀត​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​តែ​រមៀត​ជាប្រចាំ​។​
 
៨. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​រមៀត​ជាប្រចាំ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ណាស់ដែរ​ចំពោះ​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​។ នេះ​ក៏​ព្រោះតែ​រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com