អត្ថបទពាណិជ្ជកម្ម
អំណោយ​ទឹកបរិសុទ្ធ កម្ពុជា ដល់​នគរបាល​ចម្រុះ ជា​គំរូ​ស្មារតី​នៃ​ការវិនិយោគ​ប្រកបដោយ​ចីរភាព​
14, Aug 2020 , 4:07 pm        
រូបភាព
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន និង​បន្ត​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយ​ធំ រហូតដល់​ជាង​២​ម៉ឺន​កេស ឬ​គិត​ជា​ថវិកា​ជាង​៧​ម៉ឺន​ដុល្លារ ដល់​មន្ត្រីនគរបាល​ច​ម្រុះ​ទូទាំងប្រទេស ពីថ្ងៃ​ទី​១០ សីហា រហូតដល់​ដំណាច់ឆ្នាំ​២០២០​។
 
​នៅ​ព្រឹក​ថ្ងៃទី​១៤ សីហា​នេះ លោក អ៊ឹម សុធា​រិ​ទ្ធ នាយក​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​ទឹកបរិសុទ្ធ កម្ពុជា ដល់​មន្ត្រីនគរបាល​ច​ម្រុះ​ក្នុង​សង្កាត់​ចំនួន​ពីរ​គឺ សង្កាត់​ព្រែកកំពឹស និង​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​


 
​លោក អ៊ឹម សុធា​រិ​ទ្ធ ថ្លែងថា​៖ «​មន្ត្រីនគរបាល​ចម្រុះ និង​នគរបាល​ចរាចរណ៍រ​បស់​យើង​តែងតែ​មមាញឹក​ជួយ​សម្រួល​ចរាចរណ៍​ដោយ​មិន​គិត​នឿយហត់​។ ម្ល៉ោះហើយ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​កំណត់​ចក្ខុវិស័យ​ថា ការវិនិយោគ និង​ការបរិច្ចាគ​ទៅ​សង្គម​វិញ​ត្រូវ​ដើរ​ទន្ទឹមគ្នា ក៏​សម្រេច​ត្រូវតែ​លើកទឹកចិត្ត ដល់​មន្ត្រីនគរបាល​ច​ម្រុះ​របស់​យើង តាមរយៈ​ចែក​ចាក​ទឹកបរិសុទ្ធ កម្ពុជា ដល់​មន្ត្រីនគរបាល​ច​រា​ចរណ៍​ទូទាំងប្រទេស​»​។​
 
​កន្លងមក ទឹកបរិសុទ្ធ កម្ពុជា ក៏ត្រូវ​បាន​យកទៅ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​ធំៗ​ជាច្រើន ក្នុង​រាជធានី​ភ្នំពេញ ក្រសួងសុខាភិបាល និង​នគរបាល​ចាំ​យាម​តាម​ច្រកចេញចូល​នានា អំឡុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​ផងដែរ​។ 
 
​ទឹកបរិសុទ្ធ កម្ពុជា ជា​ផលិតផល​មួយ ក្នុងចំណោម​ផលិតផល​ឯទៀត​ដូចជា ស្រា​បៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE និង​ស្រា​បៀរ គូ​ដូ KUDO របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​៕
 













(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com