ជាតិ
ពីនេះ ពីនោះ
«​នំ​ច័ក្កច័ន​» ជា​ពាក្យ​ដែល​ងាយ​នឹង​សរសេរ​ខុស​
15, Aug 2020 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រសិនជា​គិតដល់​ឈ្មោះ​«​នំ​ច័ក្កច័ន​»​ប្រាកដ​ណាស់​ថា នឹងមាន​អ្នកសរសេរ​ខុស​ពាក្យ​នេះ​ច្រើន កាលណា​ដែល​ពលរដ្ឋ​ខ្មែរ​មិនបាន​ផ្ទៀងផ្ទាត់​ទៅតាម​វចនានុក្រម​ខ្មែរ​ជាមុន​នោះ​។​

«​នំ​ច័ក្កច័ន​» ជា​ឈ្មោះ​នំ​ស្រស់​មួយ​យ៉ាង​ពួក​នំកូរ មាន​ស្រទាប់​តម្រួតៗ​គ្នា ចម្រុះ​សម្បុរ​ផ្សេងៗ​។ កន្លងមក​មាន​ពលរ​ដ្ឋ​ប្រើពាក្យ​ផ្សេងៗ​ទៀត​ដែល​ខុសពី​វចនានុក្រម​ខ្មែរ​ផងដែរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា នំ​កា​ឆាយ នំកូ​ឆាយ​(​ពាក្យ​ខុស​),​នំគូឆាយ​(​ពាក្យ​ត្រូវ​),«​ប៉ិក​គួ​ក​»,«​ប៉ិក​កួ​ក​»(​ពាក្យ​ខុស​), «​ប៉ិកួៈ​» (​ពាក្យ​ត្រូវ​), ផ្លៃ​អង្កាំ​(​ពាក្យ​ខុស​),​ផ្លែ​រកាំ​(​ពាក្យ​ត្រូវ​)​។​ល​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com