ជាតិ
សង្គមជាតិ
ទិដ្ឋភាព​ចម្រុះ​ពណ៌​ជុំវិញ​ការរៀបចំ​វិធី​សម្រាក​សៀមរាប និង​ផ្សារ​អណ្ដែត​ទឹកស្ទឹង​សៀមរាប
15, Aug 2020 , 5:19 pm        
រូបភាព
 ​សៀមរាប​៖ មកដល់ពេលនេះ ការរៀបចំ​កន្លែង​ប្រារព្ធ​ពិធី​ដែល​រដ្ឋបាល​ខេត្តសៀមរាប​ឱ្យ​ឈ្មោះថា «​សម្រាក​សៀមរាប​» កំពុង​ដំណើរ​រៀបចំ​ស្ទើរ​រួច​ជា​ស្ថាពរ​ហើយ​។ តាម​ដងស្ទឹង​សៀមរាប ការតុបតែង​ចម្រុះ​ពណ៌ បាន​បង្កើន​ភាព​ទាក់ទាញ​ជាខ្លាំង ពិសេស​ការចង​ព្យួរ​ក្រណាត់ ការរៀបចំ​ផែ​សម្រាប់​អ្នក​អង្គុយ​ពិសា​អាហារ និង​វត្តមាន​ទូ​ពណ៌​ឆ្លុះ​ចែងចាំង សម្រាប់​អុំ​កម្សាន្ត​និង​ជា​ផ្សារ​អណ្ដែត​ទឹក​ដំបូងបង្អស់​នៅ​ខេត្តសៀមរាប​។ កម្មវិធី​សម្រាក​សៀមរាប នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​ពេញ​មួយ​សប្ដាហ៍ គឺ​ពី​ថ្ងៃទី​១៧ ដល់​២១ សីហា នៅតាម​ដងស្ទឹង​សៀមរាប និង​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ ដែល​រៀបចំ​ស្ដង់​ពិព័រណ៍​ជិត​១០០​ស្ដង់ ក៏ដូចជា​កម្មវិធី​ប្រកួត​ដណ្ដើម​ពានរង្វាន់​មាន់​អាំង ប្រចាំខេត្ត​សៀមរាប​។​
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ទូទៅ ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី​ដូចតទៅ​
 
 
 






















Tag:
 ផ្សារ​អណ្ដែត​ទឹក​
  សម្រាក​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com