អត្ថបទពាណិជ្ជកម្ម
ឈប់បារម្ភទៀត! ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល និង ជីបម៉ុង បាក់ទូកសិនធើរ នៅបើកដំណើរការធម្មតា ក្នុងថ្ងៃឈប់សម្រាកខាងមុខ ជាមួយការផ្តល់តម្លៃពិសេសៗ
× ភ្នំពេញ៖លោកស្រី លី សុខឆេង អគ្គនាយិការរងជាន់ខ្ពស់នៃផ្សារទំនើបជីបម៉ុង ម៉ល បានជូនដំណឹងដល់ពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ឱ្យបានជ្រាបថា មជ្ឈមណ្ឌលផ្សារ ទំនើប ជីបម៉ុង ណូរ៉ូម៉ល និង ជីបម៉ុង បាក់ទូកសិនធើ នៅតែបើកដំណើរការដូចធម្មតា រួមជាមួយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសផ្សេងគ្នា ទៅលើទាំងម្ហូបអាហារ និង ភេសជ្ជៈ ដោយចាប់ពី 10% ទៅ 30% ឯណោះ ក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ។ ម្ហូបអាហារបញ្ចុះតម្លៃនេះរួមមានសាច់ មាន់បំពង ប៊ឺហ្គើពី Loui Siana Chicken, ភោជនីយដ្ឋាន Banna Leaf, ឌីមសាំ, Santa fé, Auntie Anne’s, ហាងសម្លៀកបំពាក់កីឡា adidas, ហាងវ៉ែនតា Eye Care, ហាងទឹកអប់ PARFUMERIE, រីឯ ជីបម៉ុង បាក់ទូក សិនធើ ដូចជា Noir Café, E&M, Dikasi, BreadTalk, the Alley។
លោកស្រី ក៏បានឆ្លៀតឱកាសជូនពរដល់ដៃគូអាជីវកម្ម និងពលរដ្ឋកម្ពុជាក្នុងឱកាសឈប់សម្រាកខាងមុខយ៉ាងដូច្នេះផងដែរថា ៖«សូមឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើផែនការអាជីវកម្ម អនុវត្តដោយយកចិត្តទុកដាក់ និងការសម្រេចចិត្តដ៏ត្រឹមត្រូវនៃដៃគូរអាជីវកម្មជាមួយ មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុងម៉ល ទទួលបានជោគជ័យជានិច្ចជាមួយយើង ហើយបន្ត រីកលូតលាស់ កាន់តែធំឡើងច្រើនឡើងជារៀងរាល់ឆ្នាំ និង សូមឱ្យធ្វើដំណើរដោយសុវត្តិភាព និងសប្បាយរីករាយបំផុត សម្រាប់គ្រប់ក្រុមគ្រួសារ សម្រាប់អ្នកមានគម្រោងទៅលេងស្រុកកំណើត ឬរមណីយដ្ឋានផ្សេងៗ»។
លោកស្រីក៏បានក្រើនរម្លឹកផងដែរឱ្យពលរដ្ឋកម្ពុជាទាំងអស់បន្តថែរក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយមានទឹកអាកុល និង ម៉ាសជាប់ខ្លួនជានិច្ច និង រក្សាគម្លាត ឬជៀសវាងទៅកន្លែងដែលមានការប្រមូលផ្តុំច្រើនកុះករ ដើម្បីបង្ការនូវហានីភ័យនៃការឆ្លងជំងឺផ្សេងៗ៕
អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com