ជាតិ
សង្គមជាតិ
បឹងទន្លេសាបចាប់មានទឹកបន្ដិចវិញ តែពលរដ្ឋរអ៊ូខ្សត់ត្រី
× សៀមរាប៖ ផ្ទៃបឹងទន្លេសាប ចាប់ផ្តើមរីកមាឌបន្ដិច ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នារដូវវស្សានេះ។ ការនេសាទរបស់ប្រជានេសាទ ក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញ ខណៈដែលក្នុងរដូវប្រាំងកន្លងទៅ ផ្នែកធំនៃបឹងមួយនេះ គោករីងស្ទើរតែទាំងស្រុង។
ដ្បិតទឹកចាប់ផ្តើមឡើងវិញក៏ពិតមែន តែស្ថិតក្នុងកម្រិតទាប និងមិនទាន់អំណោយផលក្នុងការនេសាទ និងខ្សត់ត្រី។ គ្រួសារអ្នកនេសាទនៅតំបន់ចុងឃ្នៀស ដែលពឹងអាស្រ័យលើបឹងដ៏ធំមួយនេះ កំពុងបារម្ភពីជីវភាពរស់នៅ ខណៈដែលផលនេសាទត្រូវបានគេមើលឃើញថា កាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។ មូលហេតុចម្បង ត្រូវគេរកឃើញថា ដោយសារការប្រែប្រួលអាកាសធាតុ និងកំណើនការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាដើម៕
សូមអញ្ជើញទស្សនា ទិដ្ឋភាពបឹងទន្លេសាប នៅតំបន់ចុងឃ្នៀស ដែលអ្នកសារព័ត៌មានថ្មីៗផ្តិតបាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ដូចតទៅ
Tag:
បឹងទន្លេសាប
ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com