ដើរ​ច្រើន កើន​អាយុ​?
អន្តរជាតិ
​បច្ចេកវិទ្យា
ដើរ​ច្រើន កើន​អាយុ​?
16, Aug 2020 , 4:38 pm        
រូបភាព
​តើ​ក្នុង​មួយថ្ងៃ​លោកអ្នក​គួរ​ដើរ​ប៉ុន្មាន​ជំហាន​ដើម្បី​រក្សា​សុខភាព រាងកាយ​ឱ្យនៅ​បានល្អ​? តើ​ការអនុវត្ត​ការដើរ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ​ដៃ​ឬ​តាម​នាឡិកា​អេ​ឡិច​ត្រូ​និ​ច​ទាំងនោះ​ពិតជា​សំខាន់​ដែរឬទេ​? ការសិក្សា​អំពី​សុខភាព​មនុស្ស​ជាច្រើន​បាន​និយាយថា រាងកាយ​ដែល​សកម្ម​គឺជា​រាងកាយ​ដែល​មាំមួន និង​មិន​ងាយ​រងគ្រោះ​ជាមួយនឹង​ជំងឺ​ផ្សេងៗ​។ តើ​ការហាត់​ប្រាណ​ក្នុង​កម្រិត​ត្រឹមណា​ទើប​ល្អ​សម្រាប់​សុខភាព​?

 
​ដោយ​បកស្រាយ​ចេញពី​គេហទំព័រ​របស់​ទូរទស្សន៍ Channel News Asia បាន​ឲ្យ​ដឹងថា ការណែនាំ​ជា​ផ្លូវការ​មួយ​របស់​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រទេស​ដទៃទៀត​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​មនុស្សពេញវ័យ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ឲ្យ​បាន​យ៉ាងហោចណាស់​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍ ដូចជា​ការដើរ​នៅតាម​សួនច្បារ​ជាដើម​។​
 
​វេជ្ជបណ្ឌិត I-MinLee នៅឯ​សកល​វិទ្យាល័យ Harvard បានឱ្យដឹងថា​ក្រោយពី​ការសិក្សា​ទៅលើ​ស្ត្រី​វ័យ​ចំណាស់ៗ ក្នុង​វ័យ​រង្វង់​៧០​ឆ្នាំ​ស្ត្រី​ដែលមាន​ភាព​សកម្ម​តិច​ជាងគេ​ពោលគឺ​ប្រមាណ​តែ​២៧០០​ជំហាន​ក្នុង​មួយថ្ងៃ​អាច​ងាយ​រងគ្រោះ​ជាមួយនឹង​ភាពចុះ​ខ្សោយ​នៃ​រាងកាយ​ជៀស​ជាង​ស្ត្រី​ដែល​បានធ្វើ​ដំណើរ​សកម្ម​៧៥០០​ជំហាន​ក្នុង​មួយថ្ងៃ​ដូចគ្នា​។​
 
​ជារួម​ស្ត្រី​វ័យ​ចំណាស់ គួរ​បោះជំហាន​ប្រមាណ​៤៥០០​ជំហាន​ក្នុង​រយៈពេល​២៤​ម៉ោង​ដើម្បី​រក្សា​អាយុ​និង​សុខភាព​នៅ​ឲ្យ​បានយូរ​ជាមុន​។ សកម្មភាព​នៃ​ការដើរ​មិនសូវ​ជា​ពាក់ព័ន្ធ​ជាមួយនឹង​កម្លាំង​ដែល​អ្នក​ប្រឹង​ដាក់​វា​ចូល​នោះទេ​។ ការដើរ​បែប​សាមញ្ញ​ធម្មតា ជាមួយនឹង​ការដើរ​បែប​ប្រើ​កម្លាំង​បង្ខំ​ភាព​ច្រើន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​។​
 
​គួរ​ឲ្យ​បញ្ចាក់​ផងដែរ​ថា ការសិក្សា​មួយ​នេះ​សង្កត់ធ្ងន់​ជាមួយនឹង​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការដើរ ជាមួយនឹង​ការពិនិត្យ​មើល​ភាពកើនឡើង​នៃ​អាយុ ជាមួយនឹង​មនុស្ស​ស្ត្រី​វ័យ​ចំណាស់​។ វេជ្ជបណ្ឌិត Lee បាន​និយាយថា យើង​មិនអាច​យក​ទិន្នន័យ​នេះ​ទៅ​ប្រៀបធៀប​ជាមួយនឹង​បុរស ឬ​មនុស្ស​វ័យក្មេង​នោះទេ​។ វា​ត្រូវការ​ទិន្នន័យ​ពិសេសៗ​ជាច្រើន​ទៀត​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ខាងលើ​។ ប៉ុន្តែ​សម្រាប់​ពេលនេះ យើង​អាច​ដឹង​ខ្លះៗ​បាន​ថា ជំហាន​អាចជា​សកម្មភាព​ដ៏​ល្អ​សម្រាប់​ម្តាយ ឬ​ជីដូន​របស់លោក​អ្នក​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com