ជាតិ
សង្គមជាតិ
ផ្លូវសំខាន់ៗមួយចំនួនផ្អាកចរាចរណ៍រយៈពេលខ្លី អំឡុងពេលប្រារព្ធពិធីនៅខេត្តសៀមរាប
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសកំណត់តំបន់ផ្លូវមួយចំនួន ដើម្បីផ្អាកចរាចរណ៍រយៈពេលខ្លី កំឡុងពេលនៃការប្រារព្ធពិធីសម្រាកសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០២០។ ការងារនេះធ្វើឡើងដើម្បីសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក៏ដូចជាបញ្ចៀសចរាចរណ៍ក្នុងក្រុងសៀមរាប។ល។
តំបន់ផ្លូវដែលរដ្ឋបាលខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍រយៈពេលខ្លីក្នុងនោះរួមមាន កំណាត់ផ្លូវជាតិលេខ៦ (ផ្លូវមុខព្រះរាជដំណាក់) ចាប់ពីគល់ស្ពានរហូតដល់សណ្ឋាគារ J7 ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង ២១យប់។ កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានវត្តរាជបូរណ៍ និងកំណាត់ផ្លូវដែលច្រកចូលមកកាន់ផ្លូវពោធិ៍កំបោរ (ខាងលិចមាត់ស្ទឹង) ពីម៉ោង៨ព្រឹក ដល់ម៉ោង២១យប់។ និងកំណាត់ផ្លូវស៊ីវុត្ថា (ផ្សារចាស់) ចាប់ពីអតីតសាលាមេតេយ្យត្រីកោណ ដល់ផ្លូវចូលសុខសាន្ត ពីម៉ោង១៨ល្ងាច ដល់ម៉ោង២៤យប់។
រដ្ឋបាលខេត្តសៀមរាប ជ្រាបជាព័ត៌មាន និងបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់តាមទីតាំងប្រារព្ធពិធីតាមការបរិច្ឆេទខាងលើដោយការអនុគ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com