ជាតិ
សង្គមជាតិ
«ត្រកួន» ជាថ្នាំបន្សាបជាតិពុលអាហារ និងពុលផ្សិតព្រៃ
×
ត្រកួន ជាបន្លែដែលងាយស្រួលដាំដុះក្នុងព្រៃ បឹង និងលើដី។ បន្លែដ៏ពេញនិយមមួយនេះ មិនត្រឹមតែយកធ្វើម្ហូបបានច្រើនប្រភេទប៉ុណ្ណោះទេ តែវាក៏ជាឱសថសម្រាប់ព្យាបាល និងបន្សាបការពុលអាហារ ពុលផ្សិតព្រៃ ធ្លាក់ឈាមឫសដូងបាត ឈាមច្រមុះ ក្អកធ្លាក់ឈាម ស្បែកពងខ្ទុះផងដែរ។
ចំពោះករណីពុលអាហារ គេយកត្រកួនទាំងឫស ៥០-១០០ក្រាម ពូតយកទឹកពិសា ឬស្ងោរសណ្ដែកបាយ១២០ក្រាម និងវល្លិអែម ៣០ក្រាមផឹកបន្ថែមកាន់តែល្អ។ រីឯ អ្នកនោមឈាម ឫសដូងបាតឈាម ត្រូវយកត្រកួនស្រស់៥០០ក្រាមបុកពូតយកទឹកលាយជាមួយទឹកឃ្មុំផឹក។ នេះបើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល។
ត្រកួនជាប្រភេទវល្លិទឹកម្យ៉ាងរស់នៅបាន១ឆ្នាំ ដុះកប់ភក់ ឬអណ្ដែតទឹកដើមថ្លោសរលោងប្រហោងក្នុង និងមានឫសតាមថ្នាំង៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
© រក្សាសិទ្ធិដោយ thmeythmey.com