ពីនេះ ពីនោះ
«សុទ្ធសាធ» និង«សុទ្ធសាត»សរសេរបែបណាទើបត្រូវ?
19, Aug 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងវចនានុក្រមខ្មែរបានបញ្ជាក់ថាពាក្យ «សាធ» និង«សាត»គឺសុទ្ធតែមានន័យថា ធ្វើឲ្យដាច់ស្រេច ដែលសុខចិត្តសះជាលែងប្រកាន់គ្នាតទៅទៀត ដែលទុកជាស្មើគ្នា មិនឈ្នះ មិនចាញ់។  បើទោះបីពាក្យ «សាធ» និង «សាត» មានន័យដូចគ្នាក៏ដោយ ក៏សម្តេច ជួន ណាត បានកំណត់ឲ្យប្រើជា «សុទ្ធសាធ« ដែលជាទូទៅប្រើជា «សុទ្ធសាត»។

 
បើគេប្រើពាក្យ«សាត»ជាមួយនឹងនាមសព្ទដទៃ ដូចជា សាតគ្រឹះ,សាតចិត្ត,សាតដ្ឋាន និងសាតារម្មណ៍ ប្រែមកថា ផ្ទះដែលរស់នៅបានសេចក្តីសុខ, ចិត្តរីករាយ, ទីសប្បាយ និងអារម្មណ៍រីករាយ៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com