កំណាព្យ
ជាតិ
ព្រលឹងជាតិ
19, Aug 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


កំណាព្យ ប៉ាកកាខ្មៅ បទ អើយរ៉ា
 
-ព្រលឹង  អើយរ៉ា វិលវិញមក
មកជ្រក អើយរ៉ា ជុំជិតកាយ
កុំទៅ អើយរ៉ា ទីណាឆ្ងាយ
ស្លាប់កាយ អើយរ៉ា បើគ្មានអ្នក។
 
-អង្វរ អើយរ៉ា ហៅព្រលឹង
រំពឹង អើយរ៉ា មកវិញជាក់
បន់ស្រន់ អើយរ៉ា អស់អារក្ខ
ពឹងពាក់ អើយរ៉ា ទាំងទេព្តា។
 
-ជាតិវិញ អើយរ៉ា ដូចកាយដែរ
ជាតិខ្មែរ អើយរ៉ា ពិតត្រូវការ
ព្រលឹង អើយរ៉ា កេរដូនតា
ហៅថា អើយរ៉ា វប្បធម៌។
 
-ជាតិបាត់ អើយរ៉ា ឬគង់បាន
គ្រប់បា្រណ អើយរ៉ា កុំភ្លេចពណ៌
ចាំជាតិ អើយរ៉ា សាច់ឈាមជ័រ
ចោលពណ៌ អើយរ៉ា ពិតជាតិបង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com