ជាតិ
សេដ្ឋកិច្ច
៧​ខែ​ក្នុង​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង​១៨០០​លាន​ដុល្លារ កើន​ជិត​១០​ភាគរយ​
17, Aug 2020 , 10:31 am        
រូបភាព
 ​ភ្នំពេញ​៖ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ថ្លៃ​ពន្ធអាករ​គ្រប់​ប្រភេទ ចូល​ថវិកាជាតិ បាន​ប្រមាណ​១៨៧៧​លាន​ដុល្លារ​។ តួរ​លេខ​នេះ បាន​កើនឡើង​៩,៦០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធ​សដារ កាលពី​ថ្ងៃទី​១៣​សីហា​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៧​ខែ​កន្លងមកនេះ ចំណូល​ពី​ពន្ធដារ​២​ប្រភេទ គឺ​ពន្ធអាករ​លើ​តម្លៃបន្ថែម (VAT) និង​ពន្ធ​លើ​ប្រាក់ចំណូល បាន​រក្សា​កំណើន​គួរឱ្យកត់សម្គាល់​។ ដោយឡែក ចំណូល​ពន្ធដារ​ប្រចាំខែ​កក្កដា​ឆ្នាំ​២០២០ កម្ពុជា​រកបាន​១៩៤,១៣​លាន​ដុល្លារ​៕ 

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com