ពីនេះ ពីនោះ
សុខភាព
«ជីរវ៉ាន់ស៊ុយ» ជាថ្នាំព្យាបាល កញ្ជ្រឹល គ្រុនផ្ដាយសាយ ហើមពោះ
11, Jun 2022 , 6:59 am        
រូបភាព
ជីរវ៉ាន់ស៊ុយ ជារុក្ខជាតិប្រភេទស្មៅ មានដើមមូលរលោងកម្ពស់៣៥-៥០សង់ទីម៉ែត្រ។ ជីរវ៉ាន់ស៊ុយ បានផ្ដល់ក្លិនដល់ម្ហូបអាហារ ក្រៅពីនេះ ដើម ស្លឹក ផ្លែរបស់វា ក៏ជាថ្នាំព្យាបាលជំងឺជាច្រើនមុខ គឺគ្រុនផ្កាសាយ កញ្ជ្រឹល អាហារមិនរំលាយ និងហើមពោះជាដើម។


 
ផ្នែករុក្ខជាតិទាំងមូលរបស់ជីរនេះ ជួយព្យាបាលកញ្ជ្រឹលចេញមិនអស់ គ្រុនផ្តាសាយ។ រីឯផ្លែ ជាថ្នាំព្យាបាលក្អក ជួយរំលាយអាហារ បញ្ចុះទឹកនោម ឈឺពោះ ហើយស្លឹក គេពូតយកទឹកលាយជាមួយស្រា សម្រាប់លាបស្បែកក្មេងកើតកញ្រ្ជឹល។ នេះបើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល៕
 
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
 

Tag:
 ជីរវ៉ាន់ស៊ុយ
© រក្សាសិទ្ធិដោយ thmeythmey.com