COVID-19
ជាតិ
កម្ពុជា​រក​មិនឃើញ​ករណី​វិជ្ជមាន COVID-19 ៤​ថ្ងៃ​ជាប់​គ្នា​
18, Aug 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១៥ ខែសីហា មក កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង COVID-19 បន្ថែមទៀត​នៅ​កម្ពុជា​ឡើយ ហើយ​តួលេខ​ក៏​មិន​ប្រែប្រួល​ផងដែរ​នា​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា នេះ កម្ពុជា​តេស្ត​ឃើញ​អ្នក​កើត​កូ​វីដ​-១៩ ចំនួន​២៧៣​នាក់ ក្នុងនោះ​២៣៨​នាក់ បានជា​សះស្បើយ ដែល​ស្មើនឹង​៨៧.១៨​ភាគរយ​។​



​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល ក្នុងចំណោម​អ្នក​កើត COVID-19 ទាំង​២៧៣​នាក់​ទូទាំងប្រទេស មាន​ស្ត្រី​៥៤​នាក់ និង​បុរស​២១៩​នាក់ ទាំង​ខ្មែរ និង​បរទេស​។ រីឯ​អ្នក​សះស្បើយ​២៣៨​នាក់ មាន​ស្ត្រី​៥០​នាក់ និង​បុរស​១៨៨​នាក់​។​

​ក្នុងចំណោម​អ្នកជំងឺ​៣៥​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល មាន​២៧​នាក់ (​ស្ត្រី​៣​នាក់ បុរស​២៤​នាក់​) នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ បុរស​៣​នាក់​នៅ​មន្ទីរពេទ្យបង្អែក​កំពង់ស្ពឺ បុរស​៤​នាក់​នៅ​មន្ទីរពេទ្យបង្អែក​ត្បូងឃ្មុំ និង​ស្ត្រី​កា​ហ្សា​ក់​ស្ថាន​១​នាក់​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​៕




© រក្សាសិទ្ធិដោយ thmeythmey.com