ជាតិ
ពីនេះ ពីនោះ
«​ជីរអង្កាម​» ជា​ថ្នាំ​ផ្ដាសាយ ក្អក និង​បំបាត់​ហើមពោះ​
18, Aug 2020 , 10:59 pm        
រូបភាព
​ជីរអង្កាម ជា​ប្រភេទ​បន្លែ​ងាយស្រួល​ដាំ និង​គេ​តែង​និយម​ដាំ​ដុះ​នៅតាម​ផ្ទះ​។ ជីរអង្កាម មាន​ក្លិនក្រអូប​ប្រហើរ និង​ស្លឹក​វា​ធ្វើជា​ភេសជ្ជៈ បង្អែម និង​អន្លក់​ជាដើម​។​



​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ជីរអង្កាម​ជា​ថ្នាំ​ដើរខ្យល់ បំបាត់​ហើមពោះ និង​យក​បុក​បិត​សម្រាប់​ព្យាបាល​ឈឺក្បាល​។ រីឯ អ្នក​គ្រុនក្ដៅ ផ្ដាសាយ ក្អក គេ​អាចយ​កវា​ទៅ​ដាំទឹក ឬ​ឆុង​ផឹក​ក្នុង​បរិមាណ ១៥-៣០​ក្រាម​។​
 
​ជីរអង្កាម មាន​ក្លិនក្រអូប​ប្រហើរ មាន​ដើម​កម្ពស់​១០-៣០​សង់ទីម៉ែត្រ និង​បែកមែក​ច្រើន​ពណ៌​ត្នោត​ស្វាយ​៕
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
 
 

Tag:
 ជីរអង្កាម​
© រក្សាសិទ្ធិដោយ thmeythmey.com