ករណីអ្នកកើត COVID-19 នៅទូទាំងពិភពលោក ឡើងដល់ជាង២២លាននាក់ បើគិតត្រឹមថ្ងៃទី១៨ ខែសីហា នេះ ដោយក្នុងនោះ អ្នកស្លាប់មានជិត៧៨ម៉ឺននាក់ និងសះស្បើយមានជិត១៥លាននាក់ ដែលស្មើនឹង៩៥ភាគរយ។ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា រួមបញ្ចូលគ្នា មានចំនួនលើសពាក់កណ្តាលនៃករណីឆ្លងសរុប។
ប្រទេសដែលឆ្លងច្រើនជាងគេ៖
១.សហរដ្ឋអាមេរិក៖ ជាង៥.៦លាននាក់
២.ប្រេស៊ីល៖ ជាង៣.៣លាននាក់
៣.ឥណ្ឌា៖ ជាង២.៧លាននាក់
៤.រុស្ស៊ី៖ ជិត៩៣ម៉ឺននាក់
៥.អាហ្វ្រិកខាងត្បូង៖ ជិត៥៩ម៉ឺននាក់។
ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖
១.សហរដ្ឋអាមេរិក៖ ជាង១៧ម៉ឺននាក់
២. ប្រេស៊ីល៖ ជាង១០ម៉ឺននាក់
៣. ម៉ិកស៊ិក៖ ជាង៥៧០០០នាក់
៤. ឥណ្ឌា៖ ជិត៥២០០០នាក់
៥.ចក្រភពអង់គ្លេស៖ ជាង៤១០០០នាក់។
នៅអាស៊ីអាគ្នេយ៍៖
១.ហ្វីលីពីន៖ ជាង១៦ម៉ឺននាក់ (ស្លាប់ជាង២៦០០)
២.ឥណ្ឌូណេស៊ី៖ ជាង១៤ម៉ឺននាក់ (ស្លាប់ជាង៦២០០)
៣.សិង្ហបុរី៖ ជិត៥៦០០០នាក់ (ស្លាប់២៧)
៤.ម៉ាឡេស៊ី៖ ជាង៩២០០នាក់ (ស្លាប់១២៥)
៥.ថៃ៖ ជិត៣៤០០នាក់ (ស្លាប់៥៨)
៦.វៀតណាម៖ ៩៨៣នាក់ (ស្លាប់២៥)
៧.មីយ៉ាន់ម៉ា៖ ៣៧៦នាក់ (ស្លាប់៦)
៨.កម្ពុជា៖ ២៧៣នាក់
៩. ព្រុយណេ៖ ១៤២នាក់ (ស្លាប់៣)
១០.ទីម័រខាងកើត៖ ២៥នាក់
១១.ឡាវ៖ ២២នាក់៕