អន្តរជាតិ
សកលវិទ្យាល័យល្អជាងគេទាំង ១០របស់ពិភពលោក
15, Sep 2020 , 8:59 pm        
រូបភាព
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT)។ រូបភាព៖ AFP
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT)។ រូបភាព៖ AFP
យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអង់គ្លេសដែលស្រាវជ្រាវលើការអប់រំ និងការសិក្សានៅបរទេស ហៅកាត់ថា QS (Quacquarelli Symonds) នៅឆ្នាំ២០២០ សកលវិទ្យាល័យលំដាប់កំពូលរបស់ពិភពលោក គឺវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts របស់មានវត្តមាននៅអាមេរិក។ ការវាយតម្លៃនេះ គឺផ្អែកលើកម្មវិធីសិក្សា បុគ្គលិក និងកេរ្តិ៍ឈ្មោះរបស់សកលវិទ្យាល័យជាដើម។


 
ក្នុងចំណោមសកលវិទ្យាល័យល្អទាំង១០ នៅលើពិភពលោកនេះ ភាគច្រើនមកពីអង់គ្លេស និងអាមេរិក។ ខាងក្រោមនេះ គឺជាសកលវិទ្យាល័យល្អជាងគេទាំង១០ នៅលើពិភពលោក៖ 
 
១. វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) (អាមេរិក)
២. សកលវិទ្យាល័យ Stanford (អាមេរិក)
៣. សកលវិទ្យាល័យ Harvard (អាមេរិក)
៤. សកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) 
៥. វិទ្យាស្ថានបច្ចេកវិទ្យា California (Caltech) (អាមេរិក)
៦. វិទ្យាស្ថានសហព័ន្ធស្វ៊ីសនៃបច្ចេកវិទ្យា (ETH Zurich) (ស្វ៊ីស)
៧. សកលវិទ្យាល័យ Cambridge (ចក្រភពអង់គ្លេស)
៨. សកលវិទ្យាល័យ College London (UCL) (ចក្រភពអង់គ្លេស)
៩. សកលវិទ្យាល័យ Imperial College London (ចក្រភពអង់គ្លេស)
១០. សកលវិទ្យាល័យ Chicago (អាមេរិក)៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com